ក្ដៅៗ! Conor McGregor ប្រកាស​ចូល​និវត្តន៍​ពី​កីឡា MMA

  • 2019-03-26 06:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​គុន​ចម្រុះ Conor McGregor បាន​ប្រកាស​និវត្តន៍​ពី​កីឡា MMA ហើយ ក្រោយ​មាន​រឿង​ចម្រូងចម្រាស​ច្រើន​ពេក​នៅ​មួយ​រយៈ​ចុងក្រោយ។

នៅ​លើ​គណនី​ Twitter របស់​កីឡាករ​វ័យ​៣០​បាន​សរសេរ​មុន​នេះ​ថា៖ “ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​​ពី​កីឡាករ​គុន​ចម្រុះ​ហើយ​នៅ​ថ្ងៃ​នេះ។ ខ្ញុំ​សូម​ជូនពរ​ក្រុម​ការងារ​ចាស់​ៗ​ទាំង​អស់​​ឲ្យសំណាងល្អ​បន្ត​ដំណើរ​ទៅ​ឆ្ពោះ​ទៅ​មុខ​​”។ ការ​ប្រកាស​នេះ​​បាន​លេចចេញឡើង បន្ទាប់​ពី McGregor ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រដ្ឋ Florida កាល​ពី​សប្ដាហ៍មុន ដោយ​សារ​តែ​បាន​បោក​ទូរសព្ទ​របស់​អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ​សណ្ឋាគារ Miami Beach។

McGregor ក៏​ត្រូវ​បាន​ខាង​ UFC ព្យួរ​ការ​ប្រកួត​​រយៈពេល​៦​ខែ និង​ពិន័យ​ជា​ប្រាក់​៥​ម៉ឺន​ដុល្លារ ក្រោយ​​គេ​​និង​បក្សពួក​បាន​បង្ក​ជំលោះ​ក្នុង​ការ​ប្រកួត UFC229 កាល​ពី​ខែ​តុលា​កន្លង​ទៅ៕

ប្រភព៖ telegraph   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ