ឧបនាយករដ្ឋមន្ត្រី ប្រកាសថា នឹងលែងមានទឹកកខ្វក់ហូរចូលឆ្នេរសមុទ្រខេត្តព្រះសីហនុទៀតហើយ

  • 2019-03-26 11:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រកាស​ថា ចាប់​ពី​ម៉ោង ២ រសៀល​ថ្ងៃ​នេះ ត​ទៅ នឹង​លែង​មាន​ទឹក​កខ្វក់​ហូរ​ចូល​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​ទៀត​ហើយ។

ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម ជា សុផារ៉ា

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ ឯកឧត្តម​មាន​ប្រសាសន៍​ថា៖ "វេលា​ម៉ោង ១៤​ រសៀល​ ថ្ងៃ​អង្គារ៍ ៦រោច​​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៦​ ខែ​មីនា​ ឆ្នាំ​ ២០១៩​ ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​លែង​មាន​ទឹក​កខ្វក់​ហូរ​ចូល​ទៀត​ហើយ​ត​ទៅ​នេះ​ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​របស់​យើង​នឹង​ផ្លាស់​ប្តូរ​ទៅ​ជា​ប្រក្រតី​វិញ​ហើយ​ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន"។

បើយោងតាមខ្ទង់បញ្ចេញយោបល់ខាងក្រោមការប្រកាសមួយនេះ ឃើញថាមានមតិជាច្រើនបានសម្តែងការស្វាគមន៍ និងអបអរ៕

ប្រភព៖ទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម ជា សុផារ៉ា

ប្រភព៖ facebook   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី