កម្មវិធី​ទូរទស្សន៍​ល្បី​មួយ​ថត​ដោយ​ប្រើ​កាមេរ៉ា​ Galaxy S10+ សុទ្ធ

  • 2019-03-27 07:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​កម្មវិធី​ទូរទស្សន៍​​ដ៏​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែល​មាន​​ឈ្មោះ​ថា​ "The Tonight Show” បាន​ថត​ដោយ​​ប្រើ​ប្រាស់​​ស្មាតហ្វូន​ Galaxy S10+ ​សុទ្ធ​សាធ​ជំនួស​ឲ្យ​ម៉ាស៊ីន​កាមេរ៉ា​អាជីព សម្រាប់​កម្មវិធី​ដែល​ចាក់​ផ្សាយ​កាល​ពី​ម្សិល​មិញ​នេះ។

​កម្មវិធី "The Tonight Show” ភាគ​ថ្មី​នេះ​​បើក​ក្បាល​ដំបូល​ដោយ​ខុស​ពី​​ភាគ​មុនៗ ដែល​​ពិធី​ករ​ Jimmy Fallon បាន​បើក​កម្មវិធី​ដោយ​ប្រាប់​ទស្សនិកជន​ឲ្យ​បាន​ដឹង​ថា​ ភាគ​ថ្មី​នេះ​ថត​ដោយ​ប្រើ​ប្រាស់​ស្មាតហ្វូន​ទាំង​ស្រុង ហើយ​​ពិធី​ករ​​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ជា​ច្រើន​ក្នុង​ទីក្រុង​ New York។

ខាង​ក្រោម​នេះ​ជា​ឈុត​ឆាក​ខ្លះៗ​នៃ​កម្មវិធី​ "The Tonight Show” ដែល​ចាក់​ផ្សាយ​ម្សិលមិញ​នេះ ៖​​​

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង