Nokia លេង​​ស្ទីល​តាម​ Samsung ចោះ​រន្ធ​លើ​អេក្រង់​

  • 2019-03-27 07:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២ ខែ​មេសា​ខាង​មុខ​នេះ ក្រុមហ៊ុន​ HMD Global ដែល​ជា​អ្នក​គ្រប់គ្រង​ស្មាតហ្វូន​ម៉ាក​ Nokia នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​​ម៉ូដែល​ Nokia X71 ដែល​មាន​ចោះ​រន្ធ​​លើ​អេក្រង់​ដើម្បី​ដាក់​កាមេរ៉ា​ Selfie។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ Sogi។

Nokia X71 នឹង​ជា​ស្មាតហ្វូន​ HMD ដំបូង​ ដែល​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ទំហំ​ដល់​ ៤៨ MP ជា​មួយ​កែវ​ឡេន​ ZEISS។ ស្មាតហ្វូន​នេះ​ក៏​នឹង​មាន​បំពាក់​បង្គំ​កាមេរ៉ា​​៣ គ្រាប់​ ដែល​កាមេរ៉ា​ទី​ពីរ​ជា​ប្រភេទ​ Super Wide-Angle ទំហំ ១២០ ដឺក្រេ ហើយ​កាមេរ៉ា​ទី​បី​នៅ​មិន​ទាន់​ដឹង​សមាសភាព​នៅ​ឡើយ​ទេ។

ត្បិត​ថា​ Nokia X71 នឹង​ប្រកាស​ចេញ​នៅ​ប្រទេស​ចិន​នា​សប្ដាហ៍​ក្រោយ​នេះ ប៉ុន្តែ​គេ​ជឿជាក់​ថា​វា​នឹង​ត្រូវ​បញ្ចេញ​លក់​លើ​ទីផ្សារ​ក្រៅ​ស្រុក​ក្នុង​ពេល​បន្ត​បន្ទាប់ ដោយ​អាច​ប្រើ​ឈ្មោះ​ផ្សេង​ថា​ Nokia 8.1 Plus៕

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង