ចាំអី​ទៀត! ចូលរួមទាំង​អស់​គ្នា ឱកាស​រត់​ម៉ារ៉ាតុងនៅភ្នំពេញមកដល់ហើយ​

  • 2019-03-27 08:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទី​វា​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​​ឆ្នាំ​២០១៩​​បាន​មក​ដល់​ហើយ​ដែល​​នេះ​ជា​ឱកាស​​ល្អ​សម្រាប់​អ្នក​រត់​អាជីព​ រត់​កម្សាន្ត​ រត់​ដើម្បី​សុខភាព​​អាច​ចូល​រួម​​បាន​យ៉ាង​សប្បាយ​រីក​រាយ​មិន​ចាំ​បាច់​ធ្វើ​​ដំណើរ​ទៅ​ណា​ឆ្ងាយ​ពី​ភ្នំពេញ​ឡើយ។

សកម្មភាព​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៨

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​បាន​ប្រកាស​ថា​ ​ការ​រត់​ប្រណាំង​​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​នេះ​មាន​៣​ប្រភេទ​​គឺ​វិញ្ញាសា​ចម្ងាយ​​២១​គីឡូម៉ែត្រ​ វិញ្ញាសា​ចម្ងាយ​១០​គីឡូម៉ែត្រ​ និង​វិញ្ញាសា​ចម្ងាយ​៣​គីឡូម៉ែត្រ។ ពិធី​រត់​ប្រណាំង​​​ប្រចាំ​ឆ្នាំ​ដែល​ជា​រដូវ​កាល​ទី​៩​នេះ​គឺ​ដើម្បី​​អបអរសាទរ​ ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ សម្ដេច​ព្រះ​​ក្សត្រិយ៍​ ​ព្រះ​រាជ​មាតា​ជាតិ​ខ្មែរ។​

សម្រាប់​អ្នក​រត់​ដើម្បី​កម្សាន្ត​ និង​សុខភាព​អាច​នាំ​គ្រួសារ​ បង​ប្អូន​ និង​មិត្ត​ភក្តិ​ចូល​រួម​រត់​ទាំង​អស់​គ្នា។ ជា​ពិសេស​បច្ចុប្បន្ន​នេះ​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​កំពុង​នាំ​បុគ្គលិក​របស់​ខ្លួន​​ចូល​រួម​​រត់​កម្សាន្ត។

ការ​ទទួល​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​នឹង​ចាប់​ពី​ថ្ងៃ​ប្រកាស​ដំណឹង​​រហូត​ដល់​ថ្ងៃ​ប្រកួត​​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦​ ខែ​មិថុនា ឆ្នាំ​២០១៩​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ រាជ​ធានី​ភ្នំពេញ។ សូម​មើល​លិខិត​ប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ទី​តាំង​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រួម​រត់​ប្រណាំង៕​

អត្ថបទ៖ ជាន ចាន់រ៉ា