តាមសំណើអ្នកគាំទ្រ! ស្អែកនេះ SWSB នឹងជួយផ្ដល់ធុងសំរាមនៅផ្សារកណ្ដាល! មានណាគេចង់ចូលរួមអត់?

  • 2019-03-27 10:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យកចេញពី Comment រាប់ពាន់ ទីបំផុតក្រុមការងារនៃកម្មវិធី "Spread The Goodness” បានរកឃើញម្ចាស់បំណងប្រាថ្នាដ៏បរិសុទ្ធទាំង ៧ ហើយ។ ក្នុងនោះ បំណងប្រាថ្នាដំបូងបានមកពី កញ្ញា ហេង បុប្ផា ដែលស្នើសុំឲ្យមានការផ្ដល់ធុងសំរាមនៅក្នុងផ្សារកណ្ដាល រាជធានីភ្នំពេញ។

ក្រុមការងារ កូកា-កូឡា រួមជាមួយ SmallWorld SmallBand បានត្រៀមខ្លួនជាស្រេចសម្រាប់ជួយឲ្យសុបិនខាងលើក្លាយជាការពិត ដោយនឹងចុះទៅដាក់ធុងសំរាមផ្ទាល់នៅថ្ងៃទី ២៨ មីនា ២០១៩ ចាប់ពីម៉ោង ៨: ០០ ព្រឹកតទៅ។ ក្រៅពីនេះ សំណព្វចិត្តយុវវ័យទាំង ៤ ក៏ត្រៀមលេងល្បែងប្រជាប្រិយសប្បាយៗ រួមនិងចែកថង់បរិស្ថាន ដល់អ្នកដើរទិញទំនិញក្នុងផ្សារ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​​ប្លាស្ទិក​​។

ជឿថា ប្រិយមិត្តមួយចំនួនក៏មានបំណងប្រាថ្នាដូច និងស្រដៀង កញ្ញា ហេង បុប្ផា ដែរ។ ដូច្នេះអ្នកអាចចូលរួមជាកម្លាំង និងការគាំទ្រដើម្បីជួយឲ្យសហគមន៍ស្អាត និងកាន់តែរីកចម្រើនមុនឱកាសបុណ្យចូលឆ្នាំថ្មី។ កុំភ្លេចជុំគ្នានាម៉ោង ៨:០០ ព្រឹកស្អែក នៅជ្រុងខាងជើង ឆៀងលិចផ្សារកណ្ដាលណា៎៕

អត្ថបទ៖ សុខណា