Huawei P30 Lite ស្មាតហ្វូន​ធុន ៣ សន្លឹក​​ស្ងាត់ៗ​ហោះ​ទៅ​ដល់​ទីផ្សារ​ហ្វីលីពីន

  • 2019-03-28 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន Huawei បាន​បើក​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ក្រោយ P30 និង P30 Pro នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​នោះ​ធុន​តូច​មួយ​ម៉ូឌែល​ទៀត​គឺ P30 Lite ក៏​ស្រាប់​តែ​លេច​មុខ​ព្រម​គ្នា​នៅ​ទីផ្សារ​ប្រទេស​ហ្វីលីពីន និង​កំពុង​បើក​ឲ្យ​កុម្ម៉ង់​ទិញ (Pre-order)។

ជា​ស្មាតហ្វូន​ធុន​កណ្តាល​តម្លៃ​ ៣២០ ដុល្លារ​ ជា​គូ​ប្រជែង​នឹង​ម៉ូឌែល​ធុន ៣ សន្លឹក​របស់​ក្រុមហ៊ុន​ដទៃ​ទៀត​ជា​ច្រើន។ P30 Lite ​ប្រើប្រាស់​រចនាបថ​អេក្រង់​រាង​ដំណក់​ទឹក U-shaped ​ដោយ​ផ្នែក​ឆក​រាង​រង្វង់​ខាង​លើ​ជា​ទីតាំង​ផ្ទុក​កាមេរ៉ា​មុខ និង​ខាង​ក្រោយ​បែប​បញ្ឈរ​ដល់​ទៅ ៣ គ្រាប់។

បំពាក់​អេក្រង់​ទំហំ ៦,១៥ អ៊ីញ LCD កម្រិត Full HD+ មាន​មាត្រដ្ឋាន ១៩.៥:៩ ដោយ​មាន​បន្ទះ​ឈីប Kirin 710 ​អម CPU ៤ គ្រាប់ ប្រភេទ Cortex-A73 រត់​នៅ​ល្បឿន ២,២GHz និង​ ៤ គ្រាប់​ទៀត​ប្រភេទ Cortex-A53 រត់​នៅ​ល្បឿន ១,៧GHz។ ប្រើប្រាស់ GPU ប្រភេទ Mali-G51 មាន RAM 6GB និង​អង្គ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ទំហំ 128GB។

កាមេរ៉ា​ ៣ គ្រាប់​នៅ​ខាង​ក្រោយ​មួយ​គ្រាប់​មេ​ទំហំ 24MP អម​គ្រាប់​ទី​ពីរ​ជា​ឡេន Ultra-wide-angel ទំហំ 8MP និង​ឡេន​ទី​បី Depth Sensor ទំហំ 2MP។ នៅ​ខាង​មុខ​អាច​ផ្តិត​យក​រូបភាព Selfie នូវ​ទំហំ 32MP ។ ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ Android Pie អម​ផ្ទៃ​កម្មវិធី EMUI 9.0.1 ​មាន​ថាមពល​ថ្ម ៣ ៣៤០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង ១៨ វ៉ាត់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា