​ប្រាក់ សុវណ្ណារ៉ា បង្ហាញ​ចំណាប់​អារម្មណ៍​លើ​រឿង​វាយ​គ្នា​លើ​ទីលាន​ម្សិលមិញ​

  • 2019-03-28 02:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​រវាង​ក្រុម​សៀមរាប ​និង​ឧត្តរមាន​ជ័យ ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ទីលាន រហូត​បង្ក​ដល់​ហិង្សា​កើត​ឡើង។

កាយ​វិការ​ដែល​មិន​គួរ​ឱ្យ​កើត​មាន​ក្នុង​វិស័យ​បាល់ទាត់​នេះ​ដែរ ​ត្រូវ​បាន​លោក ប្រាក់ សុវណ្ណារ៉ា ​ដែល​ជា​គ្រូ​បង្វឹក​កម្ពុជា​ដំបូង​គេ ទទួល​បាន​អាជ្ញាប័ណ្ណ ​គ្រូ​បង្វឹក ​Pro License ​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ បាល់​ទាត់​បច្ចុប្បន្ន​ត្រូវ​បាន​ការពារ ​ទាំង​កីឡាករ​ គ្រូ ​និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដោយ​ច្បាប់​ និង​បទ​បញ្ជា​ប្រកួត​យ៉ាង​តឹងរឹង។​ តែ ​នៅ​តែ​មាន​កើត​ឡើង​ជា​រឿយ​ៗ​រឿង​វ៉ៃ​គ្នា​ក្នុង​កំឡុង​ពេល​ប្រកួត​។​តើ​យើង​បន្ទោស​អ្នក​ណា?​ សម្រាប់​ខ្ញុំ ​បុគ្គល​ទីមួយ​ដែល​ទទួល​ខុស​ត្រូវ​មុន​គេ​គឺ​គ្រូ​បង្គោល​ មុន​យើង​ទម្លាប់​ដល់​អាណាព្យាបាល​ ថ្នាក់​ដឹក​នាំ​ដែល​ពាក់ព័ន្ធ ​និង​ចុង​ក្រោយ​គឺ​សង្គម​បរិយាកាស​រស់​នៅ​ ដែល​គិត​ថា ​អំពើ​ហិង្សា​ជា​រឿង​ធម្មតា។ "បាល់​ទាត់​គឺ​ជា​សាលា​នៃជីវិត" ​"Football is the school ​of life"​ ធនធាន​គ្រូ​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នង​ដំណើរ​អភិវឌ្ឍ​បាល់ទាត់ ​និង​ជួយ​ដល់​ការ​អភិវឌ្ឍ​សង្គម​។

ការ​និយាយ​ការ​វៃ​គ្នា​នៅ​លើ​ទីលាន​នេះ​ដែរ មិន​មែន​ត្រឹម​តែ Cup ​នេះ​ទេ ​ជាក់​ស្ដែង​នៅ​លីគ​កំពូល​កម្ពុជា​ក៏​ធ្លាប់​មាន​រឿង​អីចឹង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី