Galaxy S10 អាចនឹង​លក់ដាច់ជាងជំនាន់ S9 ប្រមាណ ១០-១៥ ភាគរយ

  • 2019-03-28 03:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​បាន​រយៈ​ពេល​ជាង ១ ខែ ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ Samsung ត្រូវ​បាន​ប្រភព​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធ្វើ​ការ​ព្យាករណ៍​ថា​ត្រកូល Galaxy S10 នឹង​អាច​យក​ឈ្នះ​លើ Galaxy S9 ជុំវិញ​តួ​លេខ​លក់​រំពឹង​កើន​ឡើង​ដល់ ៦០ លាន​គ្រឿង​ ទូទាំង​សកលលោក។

សេរ៊ី S ឆ្នាំ ២០១៩ នេះ​ហាក់​ទទួល​បាន​ការ​បញ្ជា​ទិញ​ខ្ពស់​ជាង​ឆ្នាំ​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក ដោយ​តាម DigiTimes បាន​ប៉ាន់ប្រមាណ​ថា​តួ​លេខ​លក់​នឹង​កើន​ឡើង ១០-១៥ ភាគរយ​ដែល​ប្រហាក់ប្រហែល​នឹង ៦០ លាន​គ្រឿង​គិត​ត្រឹម​ចុង​ឆ្នាំ​នេះ។

ផ្អែក​តាម​ការ​រចនា​ថ្មី ការ​វិវត្ត​មុខងារ​កាមេរ៉ា​និង​ប្រព័ន្ធ 5G បាន​ជំរុញ​ឲ្យ​ការ​លក់​មាន​ការ​កើន​ឡើង​ខ្លាំង ដែល​វា​ជា​គោលដៅ​ដែល​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ចង់​បាន សម្រប​នឹង​ការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ពី​បណ្តា​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Huawei កាលពីពេលកន្លងទៅ។

រំឭក​ថា​ក្រៅ​ពី​ត្រកូល S ក្រុមហ៊ុន Samsung ក៏​ផ្តោត​ជា​ខ្លាំង​លើ​ស្មាតហ្វូន​ធុន​កណ្តាល ដោយ​វាយ​លុក​ទាំង​ក្នុង​ទីផ្សារ​ឥណ្ឌា​និង​សកលលោក​ទាំង​មូល ជាមួយ​ត្រកូល A ដោយ​មាន​មិន​តិច​ជាង ៥ ម៉ូដែល​ដែល​កំពុង​លេចវត្តមាន​លើ​ទីផ្សារ​បច្ចុប្បន្ន ក្នុង​គោលជំហរ​បង្កើន​តួ​លេខ​លក់​និង​បញ្ចៀស​ការ​រង​ភាព​តានតឹង​ពី​គូ​ប្រជែង​ក្រុមហ៊ុន​ចិន​ជា​ច្រើន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា