ក្តៅ! Bae Suzy នឹងចាកចេញពីផលិតកម្ម JYP នៅចុងខែនេះហើយ

  • 2019-03-28 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងនិងជាតារាសម្តែងដ៏ល្បីល្បាញ Bae Suzy សមាជិកក្រុមចម្រៀង MissA នឹងចាកចេញពីផលិតកម្មJYP នៅចុងខែនេះហើយខណ:កុងត្រាដល់ថ្ងៃកំណត់ ។

ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី២៧ ខែមីនានេះថាផលិតកម្ម JYP Entertainment បានចេញសេចក្តីប្រកាស ជាផ្លូវការថា តារាចម្រៀងនិងជាតារាសម្តែងឆ្នើម Bae Suzy នឹងចាកចេញពីផលិ JYP នៅថ្ងៃទី៣១ខែមីនានេះហើយ ក្រោយជ្រកកោនអស់ពេល៩ឆ្នាំក្នុងនាមជាសមាជិកក្រុមចម្រៀង Miss A  ។

ក្នុងសេចក្តីប្រកាស JYP បានបញ្ជាក់ដែរថា “Suzy នឹងក្រុមហ៊ុនបានពិភាក្សាគ្នាយូរដែរហើយជុំវិញរឿងនេះ ហើយភាគីទាំង សងខាងព្រមព្រាងគ្នាថាមិនបន្តកុងត្រា ហើយក៏អរគុណណាស់ដែរចំពោះ Suzy ដែលប្រឹងប្រែងរហូតទ ទួលជោគជ័យ ដូចពេលនេះនិងអរគុណអ្នកទាំងអស់គ្នាដែលគាំទ្រ Suzy ព្រមទាំងក្រុម MissA តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលនេះ” ។

ខណ: JYP ប្រកាសដំណឹងនេះ តារាវ័យ២៤ឆ្នាំ Suzy ត្រូវគេដឹងថានឹងចុះចុងត្រាជាមួយក្រុមហ៊ុនភាពយន្ត Management Soop ជាអ្នកតំណាងរបស់តារាល្បីដូចជា លោក Gong Yoo , Kim Jae Wook នឹងតារាល្បីជាច្រើនទៀត ៕

ប្រភព៖ Lookingtoday News