រំជួលចិត្ត! ឆ្កែពីរក្បាលត្រូវភ្លើងឆេះស្ទើរខ្លោច តែសំណាងល្អមានគេជួយទាន់ពេល (មានវីដេអូ)
- 2019-03-28 07:11:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្ត! ឆ្កែពីរក្បាលត្រូវភ្លើងឆេះស្ទើរខ្លោច តែសំណាងល្អមានគេជួយទាន់ពេល (មានវីដេអូ)
ចន្លោះមិនឃើញ
អ្នកពន្លត់អគ្គីភ័យក្នុងប្រទេសថៃ បានជួយសង្គ្រោះជីវិតសត្វឆ្កែពីរក្បាលដែលត្រូវបានភ្លើងឆេះស្ទើរខ្លោចកាលពីរសៀលថ្ងៃសុក្រសប្ដាហ៍មុន។
អ្នកភូមិបានរាយការណ៍ថាដំបូងឡើងភ្លើងឆាបឆេះពីដើមឈើងាប់ៗនៅតំបន់ Isan នៃទីក្រុង Nakhon Ratchasima ហើយមិនអាចគ្រប់គ្រងបាននៅពេលដែលអ្នកពន្លត់អគ្គីភ័យទៅដល់កន្លែងកើតហេតុ។ ប៉ុន្តែខណៈពេលដែលពួកគេព្យាយាមបាញ់ទឹកពន្លត់ ក៏ស្រាប់តែប្រទះឃើញសត្វឆ្កែដ៏គួរឲ្យអាណិតពីរក្បាលកំពុងរត់ចេញពីភ្នក់ភ្លើង។ ភ្លាមនោះ ពួកគេក៏សម្រេចចិត្តលោតផ្លោះរបងទៅជួយសត្វទាំងពីរក្បាលពីក្នុងភ្លើងដែលរោមរបស់ពួកវាខ្លោចស្ទើរទាំងស្រុងទៅហើយ។
យ៉ាងណាមិញ សត្វទាំងពីរក្បាលនេះ ត្រូវបានបាញ់ទឹកលាងសម្អាត និងផ្ដល់ការសង្គ្រោះបឋមមុនពេលបញ្ជូនទៅកាន់គ្លីនិកសត្វ។ ចំណែកក្រោយកើតហេតុ អ្នកពន្លត់អគ្គីភ័យឲ្យដឹងថា ពួកគេចំណាយពេលជាង ៥ម៉ោងដើម្បីពន្លត់ភ្លើងនេះ ដែលវាបានបំផ្លិចបំផ្លាញផ្ទៃដីជាង ២០ហិកតា៕
សូមទស្សនាវីដេអូខាងក្រោម ៖