គូ​ស្នេហ៍​​មិន​ចាំ​បាច់​ព្យាយាម​កែ​ចំណុច​អាក្រក់​គ្នា​ទេ ខំ​ជំរុញ​គ្នា​ធ្វើ​ល្អ​ឲ្យ​ច្រើន​វិញ​ទើប​ស្នេហ៍​គង់​វង់

  • 2019-03-29 03:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 47

ចន្លោះមិនឃើញ

កាល​ចាប់​ចិត្ត​ស្រលាញ់​នរណា​ម្នាក់ គឺ​ដោយសារ​ឃើញ​គេ​ល្អ​។ ល្អ​ត្រង់​នេះ ល្អ​ត្រង់​នោះ ល្អ​គ្រប់​រឿង ធ្វើ​អ្វី​ក៏​ល្អ​។ ប៉ុន្តែ​យូរ​ទៅ​ក៏​ចាប់​ផ្ដើម​សម្លឹង​ឃើញ​ចំណុច​អាក្រក់​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។ ទាស់​ត្រង់​នេះ ទាស់​ត្រង់​នោះ អូន​គួរ​ធ្វើ​បែប​នេះ បង​មិន​គួរ​ធ្វើ​បែប​នោះ​។ ជា​រួម​ស្នេហ៍​ពី ១០០ ធ្លាក់​មក​ដល់ ៧៥ រហូត​ដល់ ៥០ ដែល​ជា​សញ្ញា​គ្រោះ​ថ្នាក់​បំផុត​។

មាន​ការ​ស្រាវជ្រាវ​ច្រើន​ពាក់ព័ន្ធ​នឹង​ចិត្តសាស្ត្រ​ស្នេហា ដូច​ជា​សៀវភៅ The Seven Principles for Making Marriage Work លើក​ឡើង​ថា គូរ​ស្នេហ៍​ភាគ​ច្រើន​ព្យាយាម​កែប្រែ​ចំណុច​មិន​ល្អ​របស់​ដៃគូ ក៏​ប៉ុន្តែ​វិធី​នេះ​មិន​បាន​ការ​ទេ ព្រោះ​ថា​មនុស្ស​មាន​ទម្លាប់​រស់​ខុស​ៗ​​ គ្នា​តាំង​ពី​ពោះ​ម៉ែ​មក​ម្ល៉េះ​។ ការ​ព្យាយាម​កែ​តម្រូវ​ចំណុច​មិន​ល្អ​របស់​ដៃគូ ជា​មូលហេតុ​នាំ​ឲ្យ​គូ​ស្នេហ៍​សម្លឹង​ឃើញ​តែ​ចំណុច​អវិជ្ជមាន​របស់​គ្នា​កាន់​តែ​ច្រើន​ឡើង​ៗ​។

ព្យាយាម​កែតម្រូវ​គ្នា​ខ្លាំង​ពេក​នាំ​ឲ្យ​មើល​ឃើញ​តែ​ចំណុច​មិន​ល្អ​កាន់​តែ​ច្រើន

លោក John Gottmen អ្នក​និពន្ធ​សៀវភៅ​ខាង​លើក​ជា​សំណួរ​ថា អ្នក​មិន​អាច​កែ​តម្រូវ​ដៃ​គូ​អ្នក​ឲ្យ​ត្រូវ​តាម​ចិត្ត​អ្នក ដៃ​គូ​អ្នក​ក៏​មិន​អាច​កែ​តម្រូវ​អ្នក​បាន​។ តើ​អាច​កាត់​បន្ថយ​ចំណុច​មិន​ល្អ​បាន​ទេ​?

ចម្លើយ​ត្រឹមត្រូវ​ជាង​គេ គឺ មិន​បាន​ទេ ហើយ​ក៏​មិន​ចាំបាច់​ធ្វើ​ដែរ​។

អ្វី​ដែល​គូ​ស្នេហ៍​ត្រូវ​ធ្វើ គឺ ព្យាយាម​ជំរុញ​លើក​ទឹក​ចិត្ត និង​ដឹកនាំ​ដៃ​គូ​ធ្វើ​រឿង​ល្អ​ៗ​ឲ្យ​បាន​ច្រើន​ឡើង​ៗ​។ ជា​មួយ​គ្នា​នោះ​ចំណុច​អវិជ្ជមាន​នឹង​កាត់​បន្ថយ​បន្តិច​ម្ដងៗ​ដោយ​ស្វ័យប្រវត្តិ​។ ជា​ការ​ពិត ការណ៍​ដែល​ជំរុញ​លើក​ទឹក​ចិត្ត និង​ដឹកនាំ​គ្នា​ធ្វើ​រឿង​វិជ្ជមាន​នេះ ជា​មូលហេតុ​នាំ​ឲ្យ​គូ​ស្នេហ៍​មើល​ឃើញ​តែ​អំពើ​ល្អ​រវាង​គ្នា និង​គ្នា និង​នឹក​ឃើញ​តែ​សកម្មភាព​ល្អ​ៗ ដែល​ត្រូវ​ធ្វើ​រួម​គ្នា​។

ចំណុច​មួយ​នេះ​សំខាន់​ណាស់ ដើម្បី​ជួយ​ឲ្យ​ស្នេហា​ឋិត​ថេរ​យូរ​អង្វែង​។

​ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ពិសោធន៍ ឬ​ជួយ​​ជាយោបល់​ក្នុង​ការ​ដោះ​ស្រាយ​សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​​​​អ្នក​មក​កាន់៖

លេខទូរសព្ទ៖ 099 588 880

Email: bin.bunna@sabay.com

Sabay នឹង​សម្រប​សម្រួល​ ចុះផ្សាយ​ជូន

អត្ថបទ៖ ឈិន ធារ៉ាត់