Khabib ឌឺ​​ម៉ា​ឆ្ងាញ់ ក្រោយ​ពេល​ឭ McGregor ប្រកាស​ចូល​និវត្តន៍

  • 2019-03-28 07:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ចម្រុះ​រុស្សី Khabib Nurmagomedov បាន​​ធ្វើ​ការ​ឌឺដង​ទៅ​កាន់ Conor McGregor បន្ទាប់​ពី​អ្នក​ប្រដាល់​សញ្ជាតិ​​អៀរឡង់​បាន​ប្រកាស​ចូល​និវត្តន៍​ដោយ​និយាយ​ថា អាច​មាន​ស្ដេច​តែមួយ​គត់​នៅ​ក្នុង​ព្រៃ​នេះ។

​Khabib ធ្លាប់​បាន​យក​ឈ្នះ​លើ McGregor ការពារ​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់ Lightweight កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ដោយ​ប្រើ​ក្បាច់​ឃ្លេ​​លើ​ដៃ​គូ​ឲ្យ​គោះ​សុំ​ចុះ​ចាញ់។ ប៉ុន្តែ​ការ​ប្រកួត​នោះ​បាន​កើត​​រឿង​ចម្រូងចម្រាស​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​ប្រកួត​មាន​ការ​ប៉ះ​ទង្គិច​​រវាង​សមាជិក​របស់​កីឡាករ​ទាំង​ពីរ។

កាល​ពី​ម្សិលមិញ ​McGregor បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​សារ​តែ​គេ​បាន​ប្រកាស​ចូល​និវត្តន៍​ពី MMA។ ក្រោយ​ពី​ឭ​ដំណឹង​នេះ Khabib បាន​បង្ហោះ​សារ​ឌឺ​ដង​មួយ​ភ្លាម​​លើ​បណ្ដាញ​ Twitter សរសេរ​ថា៖ "អាច​មាន​ស្ដេច​តែមួយ​គត់​នៅ​ក្នុង​ព្រៃ​នេះ"៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី