ជោគជ័យមែន! អាជីវករតាមផ្សារសប្បាយពេកក្រៃ ក្រោយបានធុងសំរាម និងថង់បរិស្ថានថ្មី

  • 2019-03-28 09:52:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយប្រកាសថាខ្លួននឹងត្រួសត្រាយផ្លូវក្នុងការសម្រេចបំណងប្រាថ្នាជួយសង្គមរបស់អ្នកគាំទ្រ ព្រឹកមិញនេះ កូកា-កូឡា និងក្រុមតូច បានចុះទៅទីតាំងផ្សារកណ្ដាលផ្ទាល់ ដើម្បីដាក់ធុងសំរាមតាមសំណើរបស់កញ្ញា ហេង បុប្ផា។

ក្រៅពីធ្វើឲ្យសុបិនរបស់ បុប្ផា ក្លាយជាការពិត ក្រុមការងាររួមទាំងអ្នកស្ម័គ្រចិត្តបាននាំគ្នាឈូឆរចុះសួរសុខទុក្ខអាជីវករ អ្នកដើរទិញទំនិញ លេងល្បែងប្រជាប្រិយ និងចែកថង់បរិស្ថាន ដើម្បីឲ្យពួកគេងាយស្រួលក្នុងការដាក់ទំនិញ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ សកម្មភាពជួយសង្គម និងបរិស្ថាននេះ បាននាំឲ្យបរិយាកាសកាន់តែអ៊ូអរ និងធ្វើឲ្យអ្នកនៅជុំវិញផ្សារទាំងមូល មានសេចក្ដីរីករាយជាខ្លាំង តាំងពីម៉ោង ៨:០០ ព្រឹក ដល់ ១១:០០ ថ្ងៃត្រង់។

ក្រុមការងារនឹងបន្តទៅទីតាំងមួយទៀតនៅថ្ងៃ ៣០ មីនា ២០១៩ តាមបំណងប្រាថ្នារបស់លោក ម៉េត សុខរស់ ដែលចង់ឲ្យមានការប្រមូលសំរាមនៅក្រោមស្ពានច្បារអំពៅ។ កម្មវិធីនេះនឹងចាប់ផ្ដើមពីម៉ោង ៨:០០ ព្រឹក។ ដូច្នេះ បើប្រិយមិត្តមានបំណងចង់ចូលរួម កុំភ្លេចមកជួយជាកម្លាំង និងគាំទ្រដើម្បីសហគមន៍ស្អាតទាំងអស់គ្នា។

តែមុនវគ្គថ្មីមកដល់ តោះ...មកមើលសកម្មភាពថ្ងៃដំបូងសិនមើល៍ សប្បាយប៉ុណ្ណា៎?

អត្ថបទ៖ សុខណា