​ជើង​ខ្លាំងវ័យ​ក្មេង​ខាង​សុវត្ថិភាព​អ៊ីនធើណិត​ម្នាក់ Hack ចូល Microsoft ត្រូវ​ចាប់​ខ្លួន!

  • 2019-03-29 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​វ័យ ២៤ ឆ្នាំ​ម្នាក់​មាន​តួនាទី​ជាអ្នក​ជំនាញ​ផ្នែក​ស្រាវជ្រាវ​លើ​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព​អ៊ីនធើណិត ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្នែក​សុវត្ថិភាព ​Malwarebyes Security ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​លួច​ចូល​ទៅ Hack ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន​ហ្គេម Nintendo។ នេះ​បើ​យោង​តាម​សារព័ត៌មាន TheVerge។

​បុរស​ឈ្មោះ Zammis Clark ​ដែល​ជា​អ្នក​ជំនាញ​ខាង​លើ​ បាន​លួច​យក​ទិន្នន័យ​ព័ត៌មាន​សំខាន់ៗ​ច្រើន​ជាង ៤៣ ០០០ ​​ឯកសារ(Files) ពី​ Server​ ក្រុមហ៊ុន Microsoft ​ដែល​ជា Server សំខាន់​ផ្ទុក​នូវ​ឯកសារ​ជំនាន់​ Windows ថ្មី​ដែល​មិន​ទាន់​ប្រកាស។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា Clark បាន​លួច​ចូល​ទៅ​ Server​ ក្រុមហ៊ុន Microsoft បាន​តាំង​ពី​ខែ​មករា ​ឆ្នាំ ២០១៧ ​រួច​ហើយ​ថែម​ទាំង​បាន​លួច​ផុស(upload) ​សេវា​កម្ម ​Microsoft’s network freely ​កាល​ពី​បី​សប្តាហ៍​មុន​ឆ្នាំ ២០១៩។

ជាង​នេះ​ទៀត ​Clark ​ក៏​លួច​ផុស​ និង​ទាញ​យក​ឯកសារ​ជា​ច្រើន​ផ្សេង​ទៀត ​និង​បាន​ចែក​ចាយ​ទៅ​កាន់ Internet Relay Chat(IRC) Server ដែល​ជា​កន្លែង​ប្រមូល​ផ្តុំ​ដោយ Hacker ខ្លាំងៗ​ទូទាំង​ពិភពលោក ដើម្បី​អាច​ចូល​ទៅ​លួច​យក​ទិន្នន័យ​ពី Microsoft Server។

​ជើង​ខ្លាំង​វ៏័យ​ក្មេង​រូប​នេះ​ ​ត្រូវ​បាន​ប៉ូលីស​អ៊ីនធើណិត ​រក​ឃើញ​ថា ​បាន​លួច upload មេរោគ​កុំ​ព្យូទ័រ​ចូល​បណ្ដាញ Microsoft network ​​តាម​រយៈ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​គេ​ដែល​ទុក​នៅ​ផ្ទះ។ បន្ទាប់​ពី​នោះ​មក ​ក្រុម​អ្នក​ជំនាញ​ប្រចាំ​នៅ​ក្រុមហ៊ុន Microsoft cyber team, FBI, EUROPOL ​និង​ NCCU សហការ​គ្នា​តាម​រក​បណ្ដាញ​ជើង​ខ្លាំង​វ៏័យ​ក្មេង​រូប​​នេះ។

​Clark ​បាន​​លួច​ចូល​លើក​ចុង​ក្រោយ​តាម​រយៈ VPN ដែល​ជា Game development ​Serverក្រុមហ៊ុន​ហ្គេម Nintendo ​កាលពី​ខែ​មិនា ឆ្នាំ ២០១៨​។ ​រូប​គេ​លួច​បាន ២៣៦៥ (Usernames និង Password)។ សរុប​ជា​ទឹក​ប្រាក់​ដែល Clark ​លួច​បាន​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​ខ្ទង់ ៩១៣ ០០០ ដល់ ១,៨ លាន​ដុល្លារ​អាមេរិក។ ចំណែក​ Microsoft ខាត​អស់​ប្រមាណ​ជា ២ លាន​ដុល្លារ​អាមេរិក។

​ករណី​នេះ មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​ដាក់​ទោស​លើ​ជើង​ខ្លាំង​វ័យ​ក្មេង​រូប​នេះ​ នៅ​ឡើយ​ទេ សូម​រង់​ចាំ​មើល​ទាំង​អស់​គ្នា៕​

ប្រភព៖ Ghacks   ប្រែ​សម្រួល៖ រក្សា