ស្ងាត់ៗ​​! អតីត​ Miss ​​Grand Cambodia​​ ២០១៧​​​ មន្នី​​ ម៉ូនីតា​គ្រងតំណែងតួឯកក្នុងរឿងភាគដំបូង

  • 2019-03-29 07:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយជាប់ជ័យលាភី Miss​​ Grand Cambodia​​ ២០១៧ ចំណាត់ថ្នាក់លេខ២ មន្នី ម៉ូនីតា ដែលជាកូនអ្នកមណ្ឌលគីរី បាត់មុខមួយរយៈធំ ទើបតែថ្មីនេះក្រោយបញ្ចប់ការប្រកួត នាងក៏មានឱកាសចូលរួមសម្តែងតួក្នុងរឿង "បេសកម្ម ៤មុខសញ្ញា" របស់ផលិតកម្មសមាគមន៍ខ្មែរភាពយន្ត​​។

ផលិករបានជ្រើសរើសនាងជាតួឯកស្រីជាមួយនឹងលោក ហេង នរ:កក្កដា ដែលជាឱកាសល្អមួយក្នុងការហក់ចូលក្នុងវិស័យសម្តែងភាពយន្ត ពិសេសថែម​ទាំងក្តាប់បានតំណែងជាតួឯកស្រីថែមទៀតផង។

ជាក់ស្តែងក្នុងជំហានថ្មីរបស់ខ្លួនតារាស្រីរូបនេះបានប្រាប់ Sabayថា ខ្លួនពិតជាពេញចិត្តខ្លាំងក្នុងជំហានដំបូងនៃការចូលខ្លួនសម្តែងខ្សែភាពយន្ត ព្រោះជាក្តីស្រមៃរបស់ខ្លួនតាំងពីត្រៀមខ្លួនចូលប្រកួតកម្មវិធី Miss Grand Cambodai មកម្ល៉េះ។ នាងចូលចិត្តការច្រៀង ការសម្តែង និងចង់ក្លាយខ្លួនជាពិធីការីនីទៀតផង​ ស្របពេលវាជាអ្វីអ្វីដែលខ្លួនស្រលាញ់ និងចង់ធ្វើតាំងពីក្មេង។

ដោយឡែក អ្វីដែលធ្វើឲ្យនាងស្ងប់ស្ងាត់ពីសិល្ប:តាំងពីប្រលងជាប់ ព្រោះនាងនៅជាប់កុងត្រា មិនអាចធ្វើការងារតាមចិត្តខ្លួនឯងទេ ប៉ុន្តែក៏នៅមានការងារហូរហែដែរ ដោយសារខាងអ្នកចាត់ចែងការប្រកួតផ្តល់ឱកាសដូចជាការថតស្ប៉តជាច្រើន រហូតពេលនេះខាងផលិតកម្មមើលឃើញរូបនាង ក៏ផ្តល់សាច់រឿងដ៏ល្អឲ្យបានចូលរួមសម្តែងជាមួយតារារៀមច្បង មានលោកហេង នរ:កក្កដា លោក ទេព រិនដារ៉ូ លោក លឺម រដ្ឋា លោក ភឹម តារាវិបុល កញ្ញា ធី វ៉ាន់ នីវ៉ា និងតារាល្បីជាច្រើនរូបទៀតដែលមាន ៤០​ភាគ។ ប៉ុន្តែកំណត់ថាចាក់នៅស្ថានីយ៍ទូរទស្សន៍មួយណានៅមិនទាន់ឡើយទេ។

អតីតបរកញ្ញារូបនេះបន្ថែមថា នាងអរគុណដល់ផលិតករ ដែលសម្លឹងឃើញរូបនាង និងផ្តល់ខ្សែរឿងល្អតួអង្គ ដែលស៊ីនឹងចរិតពិត ហើយទទួលបានបទពិសោធល្អពីតារារៀមច្បង ពិសេសនាងនឹងខំប្រឹងប្រែងសម្តែងឲ្យអស់ពីសមត្ថភាព ព្រមទាំងសង្ឃឹ​មថារឿងភាគថ្មីដំបូងរបស់នាង ប្រិយមិត្តជួយគាំទ្រផងដែរ៕

ចង់ដឹងយ៉ាងណាមើលរូបភាពខាងក្រោម៖

ផ្តល់សិទ្ធដោយ៖ Miss​ Grand Cambodia មន្នី​ម៉ូនីតា​

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី