ក្លឹប​​ដ៏​គួរ​ឲ្យ​ស្អប់​បំផុត​នៅ Premier League អ្នកគាំទ្រ​បោះ​ឲ្យ Chelsea, Liverpool និង Man Utd

  • 2019-03-30 04:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​កំពូល​ក្លឹប​៣​នៅ​អង់គ្លេស​ ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ចាត់ទុក​ថា​ជា​ក្លឹប​ដ៏​គួរ​ឲ្យ​ស្អប់​បំផុត ហើយ Chelsea ឈរ​នៅ​លេខ​រៀង​កំពូល​ខាង​គេ​ស្អប់។

ការស្ទង់មតិ​មួយ​ធ្វើ​ឡើង​ដោយ The Mirror ដោយ​បាន​សួរ​ទៅ​កាន់​អ្នក​គាំទ្រ​ចំពោះ​ការ​យល់​ឃើញ​របស់​ពួកគេ​​ថា​តើ​ពួកគេ​ ស្រលាញ់ ស្អប់ ឬ ព្រងើយកន្តើយ​​ចំពោះ​ក្រុម​បាល់ទាត់​ណា​ក្រៅ​ពី​ក្លឹប​ដែល​គេ​គាំទ្រ។

ក្រុម​តោ​ខៀវ​បាន​ក្លាយ​ជា​ក្រុម​ដែល​គេ​ស្អប់​ច្រើន​បំផុត។ យ៉ាងណាក្ដី ឧប្បត្តិហេតុ​នៃ​ការរើសអើង​ជាតិសាសន៍​ពី​អ្នកគាំទ្រ​ Chelsea ទៅ​លើ​ Raheem Sterling កាល​ពី​ដើម​រដូវកាល​ក៏​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ស្អប់​ក្លឹប​ ដែល​ទទួល​បាន​ជោគជ័យ​បំផុត​នៅ​១​ទសវត្ស​ចុងក្រោយ​នេះ​ ដោយសារ​តែ​ការ​ជះលុយ​ដ៏​សម្បើម​របស់​លោក Roman Abramovich។

ក្លឹប​ដែល​ស្អប់​ច្រើន​បំផុត​ឈរ​នៅ​លេខ​រៀង​ទី​២​គឺ Manchester United (៦៨,១%) ដែល​ចាញ់​ពិន្ទុ Chelsea តែ ០,៦% ប៉ុណ្ណោះ​ដែល​មាន​​ពិន្ទុ​សរុប ៦៨,៧%។

ក្រុម​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ក្រុម​ដែល​គេ​ស្អប់​​ច្រើន​បំផុត​ទី​៣ (៥២,៨%) ខណៈ​ដែល​ក្រុម West Ham មាន ៤៧,៦% និង Arsenal ស្ថិត​នៅ​លំដាប់ top ៥ មាន ៤៦,២%៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី