​ទ្រាំ​មិន​បាន Microsoft ​កំពុង​ត្រៀម​ចេញ ​ទូរសព្ទ​បត់​មួយ​ហ្នឹង​គេ​ដែរ

  • 2019-03-30 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ឆ្នាំ ២០១៩ ​បាន​លេច​ចេញ​ទូរសព្ទ​បត់​បាន​ជា​ច្រើន​ក្រុមហ៊ុន​ដូច​ជា Samsung, Huawei, Xiaomi, TCJ ជា​ដើម។

រូបតំណាង

​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ​គម្រោង "Project Andromeda” របស់​ក្រុមហ៊ុន Microsoft ក៏​កំពុង​ធ្វើការ​អភិវឌ្ឍន៍​ផលិតផល ​Surface Phone របស់​ខ្លួន​ឲ្យ​ចេញ​ជា ទូរសព្ទ​បត់​បាន ​ត្រូវ​នឹង​ទីផ្សារ​ដែល​កំពុង​ប្រជែង​គ្នា​ខ្លាំង។

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​គំរូ​ស្មាតហ្វូន​បត់​​នេះ ​អាច​បត់​បាន ៣៦០ ដឺ​ក្រេ​។ ​ដំណឹង​ដ៏​ភ្ញាក់​ផ្អើល​នេះ​ត្រូវ​បាន​ជឿជាក់​ថា ​អាច​នឹង​ក្លាយ​ជា​ការ​ពិត​ ព្រោះ Microsoft ​បាន​ចុះ​បញ្ជី​ប័ណ្ណ​ប៉ាត៉ង់​រួច​រាល់​ហើយ​លើ​បច្ចេកវិទ្យា​អេក្រង់​បត់​នេះ​៕

ប័ណ្ណ​ប៉ាត៉ង់

អត្ថបទទាក់ទង៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម