សុខចិត្តបើកឡានកំពុងឆេះគេចពីហ្វូងមនុស្សផ្ទុះស្លាប់ម្នាក់ឯង ត្រូវគេទុកជាវីរបុរស
- 2019-03-31 01:12:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខចិត្តបើកឡានកំពុងឆេះគេចពីហ្វូងមនុស្សផ្ទុះស្លាប់ម្នាក់ឯង ត្រូវគេទុកជាវីរបុរស
ចន្លោះមិនឃើញ
បុរសម្នាក់ត្រូវបានគេចាត់ទុកជាវីរបុរស ដោយបានព្យាយាមបើករថយន្តដឹកទំនិញមួយគ្រឿងដែលកំពុងឆាបឆេះ ហើយប្រឹងបើកគេចចេញពីទីប្រជុំជន ទីបំផុតរថយន្តក៏បានផ្ទុះសម្លាប់តែលោកម្នាក់ឯងកាលពីថ្ងៃពុធ។
យោងតាមប៉ូលីសរដ្ឋ Arkansas សាកសពបុរសវ័យ ៦៣ ឆ្នាំឈ្មោះ Randall McDougal បានរកឃើញជាមួយខ្មោចឡាន។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា McDougal បានដឹកអាម៉ូញ៉ូមនីត្រាតនៅពេលដែលហ្វ្រាំងរបស់គាត់ត្រូវបានឆាបឆេះ។ គាត់បានហៅទៅកាន់ភ្នាក់ងារពន្លត់អគ្គិសភ័យ ៩១១ ប៉ុន្តែលោកមិនព្រមបោះបង់ការបញ្ជាចង្កូតចោលឡើយ ដោយព្យាយាមបើកឲ្យផុតទីប្រជុំជន គ្មានផ្ទះ ឬ អាគារ។
ជាអកុសលទម្រាំដល់កន្លែងស្ងាត់ រថយន្តបានផ្ទុះយ៉ាងសន្ធោសន្ធៅសម្លាប់គាត់នៅកន្លែងកើតហេតុតែម្តង។
យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យមូលដ្ឋានបានឲ្យដឹងថា កម្លាំងផ្ទុះនេះមានឥទ្ធិពលខ្លាំងមែនទែន ដោយបានធ្វើឲ្យដាច់ខូងផ្លូវប្រវែង ៤,៥ ម៉ែត្រ និង ឆេះអស់ដើមស្រល់ដែលនៅក្បែរនោះ។
រឿងរ៉ាវដ៏គួរឲ្យស្ងើចសរសើររបស់ McDougal ត្រូវបានគេចែករំលែកជិត ៥ម៉ឺនដងនៅលើបណ្តាញសង្គមត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ មនុស្សម្នាជាច្រើនបានចូលរួមចែករំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក ហើយបានចាត់ទុក McDougal ជាវីរបុរស៕
Here's video from the Ouachita Electric Cooperative of the scene down in Camden. The Department of Emergency Management has confirmed one has died from the explosion. @KATVNews #ARNews pic.twitter.com/W8zspbj8Nj
— Nick Popham (@KATVPopham) March 27, 2019