ហេតុ​អ្វី​បាន​ជា​ស្រលាញ់​ត្រូវ​ការ​អាណិត​?

  • 2019-04-02 04:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

ភាព​ខុស​គ្នា​រវាង​ផ្នត់​គំនិត​២​ដោយឡែក​ពី​គ្នា​បាន​ញែក​ឲ្យ​យើង​ឃើញ​ថា​៖

មនុស្ស​វ័យ​ចំណាស់ ស្នេហា​កើត​ចេញ​ពី​ចិត្ត អាណិត​ធំ​ជាង​ស្រលាញ់​។

យុវវ័យ​សម័យ​ថ្មី ស្នេហា​កើត​ចេញ​ពី​ចិត្ត គេ​មិន​ដែល​ជ្រើស​អ្នក​អាណិត​ចោល​អ្នក​ស្រលាញ់​ទេ ពុំ​មាន​អ្វី​ខុស​ឆ្គង​ឡើយ ព្រោះ​ផ្នត់​គំនិត​ទាំង​ពី​សម្ដែង​ឲ្យ​ឃើញ​ពី​តម្លៃ​នៃ​ស្នេហា​ផ្សេង​គ្នា ហើយ​ស្នេហា​ពួក​គេ​ប្រព្រឹត្ត​តាម​លំហូរ​ផ្សេងៗ​គ្នា​។

ការ​ស្រលាញ់​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ត្រូវ​មាន​​សេចក្ដីអាណិត​ផង​ដែរ

តាម​ពិត​ទៅ​ចំណង​ស្នេហា​ត្រូវ​ការ​កត្តា​ទាំង​ពីរ​យ៉ាង​សំខាន់ ពុំ​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ​។ ដូច​ជា​ពាក្យ​ដែល​គេ​តែង​ពោល​តាំង​ពី​បុរាណកាល​មក​ដល់​បច្ចុប្បន្ន​ថា មេត្តា ករុណា បាន​សេចក្ដី​ថា ស្រលាញ់ និង​អាណិត ។ ក្ដី​ស្រលាញ់​នឹង​សាប​សូន្យ​បន្តិច​ម្ដងៗ ប្រសិន​ជា​ខ្វះ​ក្ដី​អាណិត ព្រោះ​ស្រលាញ់​គ្រាន់​តែ​ជាប់​ចិត្ត ចង់​ស្និទ្ធស្នាល​នៅ​ក្បែរ​ដោយ ក្លិន រស សំឡេង រូបកាយ ការ​ប៉ះពាល់ និង​ចង់​សាក ចង់​ដឹង​។ ប៉ុន្តែ​ករុណា​ចិត្ត (​សេចក្ដី​អាណិត​) ពុំ​ដូច្នេះ​ទេ គឺ​ជា​លក្ខណៈ​នៃ​ចិត្ត​ផ្សេង​។ អាណិត ជា​ចិត្ត​ចង់​ជួយ ចង់​យក​អាសា សន្ដោស​ប្រោស​ប្រណី តែង​លើកលែង និង​ជួយ​ជ្រោមជ្រែង​។

សុភាសិត​របស់​អាមេរិក​មួយ ដែល​អ្នក​មាន​ស្នេហា​តែង​យក​មក​ប្រើ គេ​និយាយ​ថា «There is no love wihtout forgiveness and there is no forgiveness without love» បាន​សេចក្ដី​ថា គ្មាន​ក្ដី​ស្រលាញ់​ណា​ដែល​គ្មាន​ការ​សន្ដោស​ប្រណី​ទេ ហើយ​ក៏​គ្មាន​ការ​សន្ដោស​ប្រណី​ណា​ដោយ​គ្មាន​សេចក្ដី​ស្រលាញ់​ដែរ​។ សុភាសិត​នេះ​លើក​ឡើង​ដោយ​លោក Bryant H. Mcgill ។

ជា​រួម​ស្រលាញ់ និង​អាណិត​គឺ​ជា​កោសិកា​សំខាន់ ដើម្បី​រក្សា​សុខភាព​ស្នេហា​ឲ្យ​ឋិតថេរ​យូរ​អង្វែង​បាន​។ខាង​ក្រោម​នេះ​ជា​កំណាព្យ​មួយ​ប៉ុន្មាន​ឃ្លា​ពី Sabay ៖

បើស្រលាញ់ត្រូវអាណិត

ពាក្យ​ចាស់​លោក​ថា ស្រលាញ់​ប៉ុណ្ណា មិន​ស្មើ​អាណិត

ស្រលាញ់​មួយ​ឆាវ មិន​សូវ​ថេរ​ឋិត មិន​ដូច​អាណិត

ពិត​យូរ​អង្វែង​។

ពាក្យ​ចាស់​ថា​ត្រូវ តែ​ហាក់​មិន​សូវ ចូល​ចិត្ត​ក្មេងៗ

ស្រលាញ់​ពេញ​ចិត្ត ពិត​ជា​ធំធេង អាណិត​រឿង​ផ្សេង

មិន​មែន​ជា​ស្នេហ៍​។

បើ​ជា​ជម្រើស គេ​ពិត​ជា​ជ្រើស តម្រូវ​ចិត្ត​គេ

យក​ក្ដី​ស្រលាញ់ មក​ថ្នាក់ថ្នម​ថែ គេ​មិន​យក​ទេ

សេចក្ដី​អាណិត​។

ស្រលាញ់​ស្នេហ៍ស្នង មាន​អាណិត​ផង ទើប​ស្ម័គ្រស្មោះ​ពិត

ស្រលាញ់​យឺនយូរ មិន​ចេះ​អស់​ចិត្ត ព្រោះ​ក្ដី​អាណិត

ស្និទ្ធ​នឹង​ស្នេហា​។

ស្រលាញ់​ចង់​ស្និទ្ធ ឯ​ក្ដី​អាណិត ពិត​ចង់​រក្សា

ចិត្ត​ទាំង​ពីរ​នេះ នៅ​ទន្ទឹម​គ្នា មិន​ព្រួយ​ចិន្ដា

សាវា​បែក​បែរ​។

អត្ថបទ៖ ឈិន ធារ៉ាត់