កូន​ទី២ ព្រាប សុវត្ថិ ស្រឡាំងកាំង ឪពុក​កាដូ​រថយន្តតម្លៃ ២០ម៉ឺន​ដុល្លារ​លើ​ទឹក​ដី​អាមេរិក

  • 2019-04-02 02:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ព្រាប សុវត្ថិ និង​កូន​ៗ​ទាំង​៣ រួម​ទាំង​ក្រុម​តន្ត្រី​លោក​ផង​ពេល​នេះ កំពុងតែ​មាន​វត្តមាន​​លើ​ទឹក​ដី​អាមេរិក ក្រៅ​ពី​ការ​គាំទ្រ​​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​បងប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ កំពូល​តារា​ចម្រៀង​រូប​នេះ បាន​ធ្វើ​រឿង​១ ឲ្យ​កូន​ប្រុស​ទី​២ រំភើប​បំផុត ដោយ​​លោក​បាន​ទិញ​១​គ្រឿង​ឲ្យ​កូន​របស់​លោក​នៅ​លើ​ទឹក​ដី​អាមេរិក​តែ​ម្ដង។

កូន​ប្រុស​កណ្ដាល​លោក ព្រាប សុវត្ថិ គឺ​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​នេះ​ដោយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ មុន្នីនាគ សរសេរ​ថា "ថ្ងៃ​នេះ សប្បាយ​ចិត្ត​ខ្លាំង​ណាស់ លោក​ពុក​ជូន​មក​ទិញ​ឡាន"។ តាម​ការ​ឲ្យ​ដឹង រថយន្ត​ដែល​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ទិញ​ឲ្យ​​កូន​នោះ គឺ DODGE challenger srt demon 2018 ដែល​ជា​រថយន្ត​ទំនើប​និង​ពេញ​និយម​បំផុត​សម្រាប់​យុវវ័យ។

រថយន្ត​មួយ​ប្រភេទ​ខាង​លើ​នេះ តាម​តម្លៃ​​ពី​រោងចក្រ​លើ​ទឹក​ដី​​​អាមេរិក មាន​តម្លៃ​រហូត​ដល់​ទី​២០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ បែប​នេះ​ក្ដី តម្លៃ​ពិត​ប្រាកដ​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី Sovath Monineak រថយន្ត DODGE challenger srt demon 2018 ខាង​លើ លោក ព្រាប សុវត្ថិ ទិញ​ឲ្យ​ខ្លួន​តែ​ម្ដង ដោយ​បាន​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​មិន​នឹក​ស្មាន​ថា អ្នក​មាន​គុណ ធ្វើ​រឿង​រំភើប​ឲ្យ​ខ្លួន​បែប​នេះ​ទាល់​តែ​សោះ។

កូន​ប្រុស​ទី២ លោក ព្រាប សុវត្ថិ បាន​ថ្លែង​ឲ្យ​ដឹង​បន្ថែម​ថា ក្រោយ​ទិញ លោក​នឹង​មិន​ប្រើ​រថយន្ត​នេះ​នៅ​លើ​ទឹក​ដី​លោក ដូណាល់ ត្រាំ ទេ ពោល​គឺ​រៀប​ចំ ដឹក​មក​ស្រុក​ខ្មែរ​ឆាប់។ បើ​តាម​ការ​ប៉ាន់​ប្រមាណ រថ​យន្ត​នេះ អាច​នឹង​ដឹក​តាម​កប៉ាល់ ២​ទៅ​៣​ខែ​ទៀត នឹង​មក​ដល់​ស្រុក​ខ្មែរ​ហើយ ហើយ​ថា លោក​ពិត​ជា​អន្ទះសា​ចង់​ជិះ​រថយន្ត​ទំនើប​នេះ​ខ្លាំង​ណាស់។

តម្លៃ​រថយន្ត​នៅ​លើ​ទឹក​ដី​អាមេរិក

​ក្នុង​ដំណើរ​មក​ច្រៀង​លើ​ទឹក​ដី​​អាមេរិក​ទាំង​គ្រួសារ​នេះ ក្រុម​របស់​​លោក ព្រាប សុវត្តិ សម្ដែង​បាន​២​លើក​មក​ហើយ និង គ្រោង​សម្ដែង​ជា​ច្រើន​កន្លែង​ទៀត តាម​ការ​រៀបចំ​របស់​ម្ចាស់​ឧបត្ថម្ភ។ ក្នុង​ការ​សម្ដែង​២​លើក​មក​នេះ ​សុវត្ថិ មុន្នីនាគ ប្រាប់​​ថា គឺ​មាន​អ្នក​​គាំទ្រ​ច្រើន​ណាស់ ដោយ​ឡែក​ការ​ត្រឡប់​មក​​ប្រទេស​កម្ពុជា​វិញ​ពេល​ណា​នោះ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ៕

អត្ថបទ៖ ស៊ុន ហួត

អត្ថបទពេញនិយម