ម្នាក់ៗ​ចង់​ឃើញ​ P30 Pro ប្រកួត​នឹង​ Pixel 3 ឥឡូវ​មក​មើល​ទាំង​អស់​គ្នា!

  • 2019-04-02 02:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​ Sabay បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​​ប្រៀប​ធៀប​សមត្ថភាព​ថត​រូប​នៅ​ទី​ងងឹត​របស់​ Huawei P30 Pro ជា​មួយ​ស្មាតហ្វូន​កំពូល​បី​ទៀត​ រួម​មាន​ iPhone XS, Galaxy S10 និង LG V40។

ការ​ប្រៀប​ធៀប​បង្ហាញ​ថា​ P30 Pro មាន​សមត្ថភាព​ថត​រូប​នៅ​ទី​ងងឹត​ខ្លាំង​ជាង​ស្មាតហ្វូន​បី​ម៉ូដែល​ទៀត​ដាច់​តែ​ម្ដង។ ប៉ុន្តែ​មាន​ប្រិយមិត្ត​មួយ​ចំនួន​ ទាមទារ​ឲ្យ​​​ប្រៀប​ធៀប​ P30 Pro ជា​មួយ Pixel 3 ដោយ​អះអាង​ថា​​​​ស្មាតហ្វូន​របស់ Google មួយ​នេះ ក៏​មាន​សមត្ថភាព​ថត​រូប​ពេល​យប់​ខ្លាំង​ណាស់​ដែរ។

​​ជូន​តាម​សំណូមពរ ខាង​ក្រោម​នេះ​ជា​ការ​ប្រៀប​ធៀប​សមត្ថភាព​ថត​នៅ​ពេល​យប់​រវាង​ Pixel 3 និង P30 Pro ៖

Pixel 3 ថត​ដោយ​មិន​ប្រើ​មុខងារ Night Sight
Pixel 3 ថត​ដោយ​ប្រើ Night Sight
P30 Pro ថត​ដោយ​​ដាក់ Auto
Pixel 3 ថត​ដោយ​មិន​ប្រើ​មុខងារ Night Sight
Pixel 3 ថត​ដោយ​ប្រើ Night Sight
P30 Pro ថត​ដោយ​​ដាក់ Auto

តាម​រូបភាព​ប្រៀប​ធៀប​ប៉ុន្មាន​សន្លឹក​ខាង​លើ​នេះ អាច​បញ្ជាក់​បាន​ថា​ P30 Pro ពិត​ជា​​គ្មាន​គូ​ប្រជែង​ឡើយ សម្រាប់​ការ​ថត​រូប​នៅ​ទី​ងងឹត​ដែលមានពន្លឺតិចតួចបំផុត សូម្បី​តែ Pixel 3 ដែល​ជា​ស្ដេច​កាមេរ៉ា​ក្ដី។ រង់ចាំតាមដាន​ទាំង​អស់​គ្នា​ថា​ Pixel 4 នឹង​អាច​ស្ដារ​មុខមាត់​ឲ្យ Google បាន​ឬ​យ៉ាងណា៕

ចុចអាន៖

ប្រភព៖ androidpolice   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម