ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​ព្រីនស៍ ចាប់​ដៃគូ​ពាណិជ្ជ​ជា​មួយ​ក្រុម​ហ៊ុន​ធំៗ​ផ្សេង​ទៀត ត្រៀម​បើក​សម័យ​កាល​ថ្មី​ នៃ​ពាណិជ្ជកម្ម​ដ៏​ធំ​ នៅ​ក្រុង​ភ្នំពេញ

  • 2019-04-02 03:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្និសីទ​សារព័ត៌មាន និង​ពិធី​ចុះហត្ថលេខា ​នៃ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ របស់​ព្រីនស៍ អ៊ីន​ធើណាសិនណល ផ្លាហ្សា ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ជាន់​ទី ៥B នៃ​មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា នា​ព្រឹក​ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ កន្លង​ទៅ​នេះ។

ពិធី​ចុះ​ហត្ថលេខា​នេះ​ធ្វើ​ឡើង​រវាង​ លោក លី មីញ នាយក​ប្រតិបត្តិ ​នៃ​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប  លោក Zhou Yanjun ប្រធាន​ក្រុមហ៊ុន Guangzhou Tunan Commercial Property Management Co.,​Ltd និង​អ្នក​តំណាង​នៃ​ក្រុមហ៊ុន​ម៉ាក​ពាណិជ្ជកម្ម នៃ​ការ​ចុះ​កិច្ច​សន្យា   រួមមាន ព្រីនស៍ ស៊ូភើ ម៉ាឃីត រោងភាពយន្ត លេជេន ព្រីនស៍​ ស៊ុប La Chapelle Lätt Liv រួម​ជាមួយ​អ្នក​តំណាង នៃ​ម៉ាក​ពាណិជ្ជកម្ម ដែល​មាន​ចំណាប់​អារម្មណ៍​ដូចជា ខេអេហ្វស៊ី (KFC) បឺហ្គឺឃីង (Burger King) ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) សូហូ គ្រុប (SOHO Diversified Group)   ធី អិល ជេ គ្រុប​ (TLJ Group)    ប្រោន​កាហ្វេ (Brown Coffee) G2000 និង​អ្នក​សារព័ត៌មាន​ជាច្រើន​បាន​ចូលរួម​ជា​សក្ខីភាព​ក្នុង​កម្មវិធី​ ដ៏​សំខាន់​នេះ។​

លោក លី មីញ នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាន​ឡើង​ថ្លែង​សុន្ទរកថា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ដោយ​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ និង​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​វត្ត​មាន​របស់​ភ្ញៀវ​កិត្តិយស​ទាំងអស់។

លោក លី មីញ នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប

លោក​បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​គំរូ​នៅ​កម្ពុជា ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប​ តែងតែ​នាំ​មុខ​គេ​ជានិច្ច​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​គម្រោង​អចលនទ្រព្យ​ជាច្រើន​បាន​រីក​ដុះដាល​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ និង​ទទួល​បាន​នូវ​សមិទ្ធផល​គួរ​ឲ្យ​កត់​សំគាល់។ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជា​គម្រោង​យុទ្ធសាស្រ្ដ​ដ៏ធំ​មួយ​របស់​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​មាន​ទីតាំង​ស្ថិត​នៅ​កណ្តាល​នៃ​ខណ្ឌធំៗ​ចំនួន​បី​នៃ​រាជធានី​ភ្នំពេញ (ខណ្ឌទួលគោក  ខណ្ឌ​សែន​សុខ និង​ខណ្ឌ​មានជ័យ) ដែល​បង្កើត​ជា​អគាទី​ក្រុង​ចម្រុះ​ទំហំ 2សែន ម៉ែត្រការ៉េ។ គម្រោង​នេះ​នឹង​ក្លាយ​ជា​ទីតាំង​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម បន្ទាប់ពី​គម្រោង​ភ្នំពេញ​ ស៊ីប៊ីឌី ។​

លោក Zhou Yanjun ប្រធាន​ក្រុមហ៊ុន Guangzhou Tunan Commercial Property Management Co.,​ Ltd បាន​ឡើង​ថ្លែង​សុន្ទរកថា ដែល​បាន​ធ្វើ​សេចក្ដី​ណែនាំ​យ៉ាង​លំអិត​អំពី​ការ​កំណត់​គោលដៅ ផែនការ​អាជីវកម្ម​ និង​យុទ្ធសាស្ត្រ​ប្រតិបត្តិការ​របស់​គម្រោង​ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជូន​ដល់​ភ្ញៀវ​កិត្តិយស​ទាំង​អស់។ លោក​បាន​បញ្ជាក់​ថា ក្រោម​ការ​គាំទ្រ និង​ការ​សហការ​ដ៏​រឹងមាំ នៃ​ក្រុមហ៊ុន​ម៉ាកល្បីៗ​ជាច្រើន   ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នឹង​អាច​ទទួល​បាន​នូវ​លទ្ធផល​យ៉ាង​លេចធ្លោ ហើយ​ក្លាយ​ខ្លួន​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​កំពូល​នៅ​រាជធានី​ភ្នំពេញ។

លោក Zhou Yanjun ប្រធាន​ក្រុមហ៊ុន Guangzhou Tunan Commercial Property Management Co.,​ Ltd

លោក Song Te តំណាង​រោង​ភាពយន្ដ លេជេន បាន​ឡើង​ថ្លែង​ក្នុង​ពិធី​ថា  រោង​ភាពយន្ដ​ លេជេន​មាន​កិត្តិយស​ជា​ខ្លាំង​ដែល​បាន​ក្លាយ​ជា​ដៃ​គូ​អភិវឌ្ឍន៍​ជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប​និង​ទទួល​ស្គាល់​នូវ​ភាព​ខ្លាំងក្លា នៃ​ប្រតិបត្តិការ​អាជីវកម្ម និង​ឥទ្ធិពល​នៃ “ធនធាន​ទ្រព្យ​សម្បត្តិ”  របស់​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​គាត់​ក៏​រំពឹង​ថា រោងភាពយន្ដ លេជេន នឹង​បន្ត​មាន​ឱកាស​សហការ​ជាយុទ្ធសាស្រ្ត​ជាមួយ ក្រុម​ហ៊ុន​ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប  កាន់តែ​ច្រើន​ថែម​ទៀត​នា​ពេល​អនាគត។

លោក Song Te តំណាង​រោង​ភាពយន្ដ លេជេន

ពិធីចុះហត្ថលេខារវាងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជាមួយនិង ព្រីនស៍ ស៊ូភើ ម៉ាឃីត រោងភាពយន្ដ លេជេន ព្រីនស៍ ស៊ុប La Chapelle Lätt Liv បានចាប់ផ្ដើមឡើងក្រោមសក្ខីភាពនៃថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូប។

ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសបានលើកកែវស្រាអបអរសាទរកម្មពិធីការចុះហត្ថលេខា ដែលបានប្រារព្ធឡើងដោយជោគជ័យ ហើយបានប្រកាសជាមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងចម្រុះនៃរាជធានីភ្នំពេញដែលនឹងបើកសម្ពោធក្នុងពេលឆាប់ៗនេះ។

ស្វែង​យល់​ពី​ប្រវត្តិ​របស់ គម្រោង​ព្រីនស៍​ អ៊ិនធើណាសិនណល​ផ្លាហ្សា

គម្រោង ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ស្នូល ដែល​ជា​ចំណុច​ប្រសព្វ ​នៃ​ខណ្ឌ​សែនសុខ ខណ្ឌ​ទួលគោក និង​ខណ្ឌ​មានជ័យ នៅ​ក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​នេះ ជា​គម្រោង​អគារ​ទីក្រុង​ចម្រុះ​ដំបូង​គេ​ដែល​រួម​បញ្ចូល​នូវ អគារ​ការិយាល័យ​លំដាប់​ខ្ពស់​ ៥A លំនៅ​ដ្ឋាន​លំដាប់​ផ្កាយ ផ្លូវ​ផ្សារ​ពាណិជ្ជកម្ម និង​មាន​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត។ ទំហំ​ពាណិជ្ជកម្ម​សរុប​ នៃ​គម្រោង​នេះ​មាន​ចំនួន ៣ម៉ឺន ៥ពាន់ ម៉ែត្រ​ការ៉េ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ប្រតិបត្តិការ​ការងារ​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ និង​អនុវត្ត​នូវ​ទម្រង់​ពាណិជ្ជកម្ម​ខ្នាត​អន្ដរជាតិ​ ហើយ​រួមផ្សំ​ជាមួយ​និង​ធនធាន​នៃ​ម៉ាក​ល្បីៗ​លំដាប់​អន្តរជាតិ​ជាច្រើន​សន្ធឹក​សន្ធាប់ ដែល​នឹង​បង្កើត​បាន​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ផ្ដល់​សេវាកម្ម​សម្រាប់​ការ​រស់នៅ​គ្រប់​ប្រភេទ​នៅ​កន្លែង​តែ​មួយ​សម្រាប់​ប្រជាជន​ជុំវិញ​ចំនួន​ជាង ៣សែន៥ម៉ឺន នាក់។

ប្លង់3D នៃ​ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា

ចាប់​តាំង​ពី​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៥ មក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​កម្ពុជា ដោយ​ប្រកាន់​ភ្ជាប់​នូវ​ទស្សនៈ​ពាណិជ្ជកម្ម “ការ​កសាង​ជីវិត​ឲ្យ​កាន់តែ​ប្រសើរ”។ ដោយ​ការ​ពង្រាយ​យុទ្ធសាស្ដ្រ​លើ​វិស័យ​ពាក់ព័ន្ធ​ជាច្រើន​ដូចជា វិស័យ​ទេសចរណ៍  វប្បធម៌ ក្លឹប​កម្សាន្ត សណ្ឋាគារ ផ្សារ​ទំនើប ប្រព័ន្ធ​ផ្សព្វផ្សាយ​វប្បធម៌ ​ការ​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម ការ​គ្រប់គ្រង​អចលន​ទ្រព្យ​ជាដើម ដែល​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា​តាម​រយៈ​ការ​រស់​នៅ ការ​បរិភោគ ការ​ធ្វើ​ដំណើរ  និង​ការ​កម្សាន្ត។

ការ​ចុះ​ហត្ថលេខា​ចូលរួម​បើក​ដំណើរ​ការ​ពាណិជ្ជកម្ម​របស់​ហាង​សំខាន់ៗ​នៅ​ក្នុង​ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា​ គឺជា​ការ​ច្នៃ​ប្រឌិត​ផ្នែក​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ថ្មី​មួយ​របស់​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ​ដើម្បី​បំពេញ​នូវ​ចន្លោះ​ប្រហោង​ក្នុង​ពាណិជ្ជកម្ម​លំដាប់​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ និង​ចូលរួម​លើក​តម្កើង​កម្រិត​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា ក៏​ដូចជា​ដឹក​នាំ​អាជីវកម្ម​រាជធានី​ភ្នំពេញ​ទៅ​ជា​យុគ​សម័យថ្មី!

អត្ថបទ៖ ពាណិជ្ជកម្ម