ក្រុមហ៊ុនដែកទេ តែមាន​ចិត្តមោះមុតបន្តឆន្ទៈ​ចែក​មួកសុវត្ថិភាព​កាន់តែច្រើនឡើង

  • 2019-04-02 04:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បាន​ឧបត្ថម្ភ​បុ​ស្តិ៍​យាម​ដល់​ន​គ​របាល​ចរាចរណ៍​ ដើម្បី​ជួយ​សម្រួល​ដល់​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្រុមហ៊ុន ISI STEEL ក៏​បាន​បង្កើត​កម្មវិធី​ចែក​មួកសុវត្ថិភាព​ដល់​ប្រជាជន​នៅក្នុង​ទីក្រុង​ភ្នំ​ពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ក្នុង​គោល​បំណង​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ប្រជា​ជន​កម្ពុជា​ចេះ​ការពារ​ខ្លួន​ នៅពេល​បើកបរ​តាម​រយៈ​ការពាក់​មួកសុវត្ថិភាព ជាពិសេស​ចូលរួម​គោរ​ព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​ខ្លួនឯង និង​អ្នកដទៃ​។

ជាក់ស្តែង​នៅ​ថ្ងៃទី ២៥ និង ២៨ មីនា​កន្លង​ទៅ​នេះ ក្រុមហ៊ុន ISI STEEL បាន​ចែក​មួកសុវត្ថិភាព​ជាង ២០០​មួក​បន្ថែម​ទៀត​ដល់​បងប្អូន​ដែល​រស់នៅ និង​ធ្វើ​ដំណើរ​លើផ្លូវ ៦០​ម៉ែត្រ និង​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ (​មហាវិថី​សហ​ព័ន្ធ​រុស្សី​)​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ​ក្រុមហ៊ុនក៏បាន​ធ្វើ​ការណែនាំ និង​ផ្តល់​នូ​វ​ការ​យល់ដឹង​បន្ថែម​ទា​ក់ទង​នឹង​ស្លាក​សញ្ញា​ចរាចរណ៍ និង​ច្បាប់​ចរាចរណ៍​ដល់​ប្រជា​ជន​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​បង្កើត​នូ​វ​វីដេអូ​អប់​រំ​ខ្លី​ទាក់ទង​នឹង​ការ​គោរ​ព​ច្បាប់​ចរាច​រណ៍ ក្នុង​គោលដៅ​រំលឹក​ដាស់តឿន និង​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​កម្ពុជា​​បង្កើន​នូ​វ​ការ​គោរ​ព​ច្បាប់​ច​រា​រណ៍ ដើម្បី​កាត់បន្ថយ​នូ​វ​គ្រោះថ្នាក់​ចរាច​រណ៍ផង​ដែរ​។

បច្ចុប្បន្ននៅ​កម្ពុជា​គេ​សង្កេតឃើញថា​បញ្ហា​គ្រោះថ្នាក់​ចរាច​រណ៍ជា​បញ្ហា​ចោទ និង​ចម្បង​ជាងគេ​ដែល​បាន​សម្លាប់​ប្រជា​ជន​កម្ពុជា និង​បណ្តាល​ឲ្យ​មាន​អ្នករង​របួស​យ៉ាងច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ជាពិសេស គ្រោះថ្នាក់​ចរាចរណ៍​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មាន​ការបាត់បង់​ជីវិត​ប្រជា​ប្រជា​ជន និង​មាន​អ្នករ​ង​របួស​ធ្ងន់ និង​ស្រាល​យ៉ាងច្រើន​ប៉ុណ្ណោះ​នោះទេ វា​ក៏បាន​បំផ្លិចបំផ្លាញ​នូ​វ​ទ្រ​ព្យ​សម្បត្តិ​យ៉ាងច្រើន​របស់​ប្រជា​ជន​កម្ពុជា និង​កំពុងតែ​ក្លាយជា​ឧបសគ្គ​យ៉ាង​ធំ​ក្នុង​ការ​ព​ន្លឿ​ន​នូ​វ​ការ​អភិឌ្ឍន៍​ប្រទេសជាតិ​ផងដែរ៕

អត្ថបទ៖ ថា ម៉ាលីដា