ឃោរឃៅបំផុត! គ្រូមតេ្តយ្យម្នាក់ ដាក់ថ្នាំបំពុលសិស្ស ២៣នាក់ជាការសងសឹងនឹងមិត្តរួមការងារ

  • 2019-04-02 06:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​សិស្ស​មត្តេយ្យ​ចំនួន ២៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្រោយ​ត្រូវ​បាន​បំពុល​ដោយ​គ្រូ​បង្រៀន​របស់​ខ្លួន​នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន។

គ្រូ​បង្រៀន​រូប​នេះ ត្រូវ​បាន​រាយការណ៍​ថា​ព្យាយាម​សង​សឹក​ទៅ​លើ​មិត្ត​រួម​ការងារ​ម្នាក់​ក្រោយ​មាន​ជម្លោះ​ជា​មួយ​គ្នា​ដោយ​យក​សារធាតុ​គីមី Nitrite ដែល​ជា​សារធាតុ​រក្សា​សាច់​កុំ​ឲ្យ​ស្អុយ​ទៅ​ដាក់​ក្នុង​បបរ​របស់​សិស្ស​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។ សិស្ស​ជា​ច្រើន​នាក់​នៅ​សាលា​មត្តេយ្យ Meng Meng ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​មាន​រោគ​សញ្ញា​ក្អួត​ចង្អោរ​ភ្លាម​ៗ​ក្រោយ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​។

យ៉ាង​ណាមិញ ក្រោយ​កើត​ហេតុ គ្រូ​បង្រៀន​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​រូប​នេះ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ចំណែក​ឯ​កូន​សិស្ស​ត្រូវ​ឪពុក​ម្ដាយ​មក​ទទួល​ដើម្បី​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​ក្នុង​នោះ​សិស្ស​ម្នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ និង​ត្រូវ​បញ្ជូន​បន្ដ​ទៅ​ទីក្រុង Zhengzhou សម្រាប់​ការ​ព្យាបាល៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន