​ស្មា​ត​ហ្វូ​ន​ ​Vivo​ ​V15​ ​ពណ៌ខៀវ​ខ្ចីស្រស់ ​ចេញ​លក់​ជា​ផ្លូវការ​ហើយ​!​

  • 2019-04-02 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មួយរយៈពេល​ចុងក្រោយ​មកនេះ​ឃើញថា​ ​vivo​ ​បាន​វាយលុក​ខ្លាំង​មែនទែន​ទៅលើ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​មិនថា​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​V​ ​ឬ​ ​ត្រកូល​ ​Y​ ​ឡើយ​។​ ​ហើយ​បច្ចុប្បន្ន​ចំពោះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​vivo​ ​មួយ​នេះ​ ​ក៏​កំពុងតែ​មានឈ្មោះ​បោះ​សំលេង​ ​និង​ទទួល​បាន​កំណើន​នៃ​ការ​គាំទ្រ​ច្រើន​ជាបន្តបន្ទាប់​នៅក្នុង​ទីផ្សារ​ប្រទេស​យើង​ផង​ដែរ​។​

​ហើយក៏​ដូចជា​អ្នក​ទាំងអស់គ្នា​បានដឹង​ហើយ​ថា​កាលពី​អំឡុង​ខែមីនា​ ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​vivo​ ​បាន​ធ្វើការ​បង្ហាញ​ទៅលើ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​ពី​រម៉ូ​ឌែ​លនៃ​ត្រកូល​ ​V​ ​គឺ​ ​ម៉ូ​ឌែល​ ​vivo​ ​V15​ ​និង​ ​V15Pro​។​

​ឃើញថា​ចំពោះ​ ​V15​ ​និង​ ​V15Pro​ ​ក៏​កំពុងតែ​មានសន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​ចំពោះ​អ្នក​ដែល​និយម​ប្រើប្រាស់​ទៅលើ​ស្មា​ត​ហ្វូ​ន​។​ ​មិនថា​ការរចនា​ទៅលើ​ផ្នែក​រូបរាង​ ​ពណ៌​ ​និង​បច្ចេកវិទ្យា​ ​សុទ្ធ​សឹង្ហ​តែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ ​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ច្រើន​ខុសប្លែក​ពី​ជំ​នាន់​មុន​ៗ​។​ ​បើ​និយាយទៅ​កាន់​ពណ៌​របស់​ ​V15​ ​វិញ​គឺ​មាន​ពីរ​ពណ៌​គឺ​ ​ពណ៌ខៀវ​(​Topaz​ ​Blue​)​ ​និង​ ​ពណ៌ក្រហម​(​Glamour​ ​Red​)​ ​។​

​រី​ឯ​ចំពោះ​ពណ៌ខៀវ​ ​(​Topaz​ ​Blue​)​ទើបតែ​ធ្វើការ​បង្ហាញខ្លួន​និង​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​នៅ​ថ្ងៃ ២ ​ខែមេសា​​នេះ​ទេ​។​ ​សម្រាប់​អ្នក​ដែល​កំពុងតែ​ស្វែងរក​ចំពោះ​ ​V15​ ​ពណ៌ខៀវ​ ​(​Topaz​ ​Blue​)​ ​ដ៏​ស្រោះ​ស្អាត​មួយ​នេះ​លោកអ្នក​អាច​រក​ជាវ​បាន​ចាប់ពី​ថ្ងៃនេះ​តទៅ​ជាមួយនឹង​តម្លៃ​ ​៣៣៩ ដុល្លារ។​

​សម្រាប់​ការ​ជាវ​ទៅលើ​ស្មា​ត​ហ្វូ​ន​ ​V15​ ​និង​មាន​បន្ថែម​ជូន​ដល់​អតិថិជន​ ​នូវ​កាដូ​ពិ​សេស​ៗ​ជាច្រើន​ ​រួមមាន​ដូចជា​ ​បន្តោង​សោរ​ ​vivo​ ​ជើង​ ​Tripods​ ​ដប​ទឹក​ដ៏​ស្រស់​ស្អាត​ ​និង​ ​Power​ ​Bank​ ​ផង​ដែរ​។​

​មិន​តែប៉ុណ្ណោះ​រាល់​ការ​ជាវ​ ​V15​ ​លោកអ្នក​និង​ទទួល​បានការ​ផ្តល់​ជូន​បណ្ណ​ធានា​ប្តូរ​ ​អេក្រង់​ដោយ​ឥតគិតថ្លៃ​ ​1ដង​ផង​ដែរ​ ​ដែល​មាន​សុពលភាព​ ​១២ ខែ​។​ ​ជាពិសេស​ ​ក៏​មាន​បន្ថែម​នូវ​ការធានា​ទូរស័ព្ទ​ ​រហូតដល់​ទៅ​ ​២៤ ខែ​ ​គិត​ចាប់ពី​ថ្ងៃ​ដែល​ទិញ​។​ ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ក្រុមហ៊ុន​ក៏​នឹង​ ​ផ្តល់​ជូន​ប័ណ្ណ​ផ្សងសំណាង​ ​ចាប់​រង្វាន់​ជាច្រើន​ដូចជា​៖​ ​ម៉ូតូ​ ​Honda​ ​Zoomer​-​X​ ​ស៊េរី​ថ្មី​ ​ចំនួន​៥​ ​រង្វាន់​ ​វ៉ា​លីម៉ា​ក​ ​Rimowa​ ​ចំនួន​ ​១០​ ​រង្វាន់​ ​និង​ទូទឹកកក​ម៉ាក​ ​Midea​ ​ចំនួន​ ​១៥​ ​រង្វាន់​។​ ​ ​ ​

​កាលបរិច្ឆេទ​ចាប់​រង្វាន់​ ​ប្រព្រឹត្តទៅ​ ​នៅ​ថ្ងៃទី ២៦ ​ខែមីនា​ ​រហូតដល់​ថ្ងៃទី ៣០​ ​ខែមេសា​ ​ឆ្នាំ ២០១៩​។​ ​រួសរាន់​ឡើង​សំណាង​អាច​ក្លាយជា​អ្នក​!​!​!​

លក្ខណៈ​សម្បត្តិ​ ​ក៏ដូចជា​មុខងារ​ពិសេស​ ​របស់​ស្មា​ត​ហ្វូ​ន​ ​vivo​ ​V15​ ​មាន​ដូចជា​៖​

•​ ​កាមេរ៉ា​មុខ​ផុស​ឡើង​ ​32​ ​មេ​ហ្គា​ភិច​សែល​ ​

•​ ​អេក្រង់​ធំ​លាត​ស្ទើរ​គ្មាន​គែម​ ​(​Ultra​ ​FullViewTM​ ​Display​)​ ​

•​ ​ទំហំ​អេក្រង់​ ​6.53​-​inch​ ​2340x1080​ ​FHD​+​ ​

​•​ ​AI​ ​កាមេរ៉ា​ក្រោយ​ ​3​ ​គ្រាប់​ ​•​ ​មុខងារ​ថត​ព្រាល​ ​Portrait​ ​5MP​ ​

​•​ ​មុខងារ​ថតរូប​ធ្វើឲ្យ​រូបរាង​កាន់តែ​ស្អាត​ ​(​AI​ ​Body​ ​Shaping​)​ ​

•​ ​មុខងារ​ថត​បាន​កាន់តែ​ធំ​ទូលាយ​ ​8MP​ ​(​120​°​)​ ​

•​ ​មុខងារ​ថតរូប​កាន់តែ​ច្បាស់12MP​ ​(​24​ ​Million​ ​Photosensitive​ ​Unities​)​ ​

•​ ​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​ខាងក្រោយ​ ​

​•​ ​RAM​ ​6GB​ ​+​ ​ROM​ ​128GB​ ​+​ ​SD​ ​Card​ ​up​ ​to​ ​256GB​ ​

•​ ​Jovi​:​ ​Google​ ​Len​ ​and​ ​Google​ ​Assistant​ ​

​•​ ​ដំណើរការ​ម៉ាស៊ីន​ដោយ​ ​(​MTK​ ​P70​ ​Octa​-​Core​ ​2.1GHz​)​ ​

•​ ​ថាមពល​ថ្ម​ ​4000mAh​ ​

•​ ​បច្ចេក​វិទ្យ​សាក​ថ្ម​លឿន​ ​(​Dual​ ​Engine​ ​Quick​ ​Charging​)​ ​

•​ ​Funtouch​ ​OS​ ​9​ ​(​Based​ ​on​ ​Android​ ​9.0​)​ ​

•​ ​មាន​ពីរ​ពណ៌​ ​Topaz​ ​Blue​ ​និង​ ​Glamour​ ​Red​ ​

អត្ថបទ៖ រក្សា