មន្ត​ស្នេហ៍​កំលោះ​កើត​ខែ​មេសា

  • 2019-04-03 08:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លក្ខណៈ​ពិសេស​របស់​បុរស​កើត​ខែ​មេសា​គឺ ស្មោះត្រង់ សាមញ្ញ​ងាយ​យល់ តែង​គិត និង​រៀប​ចំ​ទុក​ជា​មុន មាន​បំណង​ប្រាថ្នា​ខ្ពស់ ពោរពេញ​ដោយ​ក្ដី​ស្រលាញ់ ចូល​ចិត្ត​ផ្សង​ព្រេង និង​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ល្អ​។ បើ​ស្រលាញ់​នារី​ណា​ម្នាក់​ហើយ គឺ​ដាក់​ចិត្ត​ស្រលាញ់​ខ្លាំង ប៉ុន្តែ​មិន​មែន​រោលរាល​ទេ ក្ដី​ស្រលាញ់​របស់​គេ​ហាក់​ដូច​ជា​ត្រជាក់​ស្រឹប​។

រូបភាពតំណាង

ប៉ុន្តែ​សម្រាប់​នារី​ដែល​ចង់​បាន​បុរស​ម្នាក់ ដែល​អាច​ការពារ​នាង​បាន អាច​ផ្ដល់​នូវ​រាល់​តម្រូវ​ការ​ផ្នែក​សម្ភារៈ​ដល់​នាង​បាន ពុំ​គួរ​ជ្រើស​យក​អ្នក​កើត​ខែ​នេះ​ទេ​។ ព្រោះ​បុរស​កើត​ខែ​មេសា គេ​តែង​ប្រាថ្នា​ចង់​បាន​ស្នេហា​បែប​កាន់​ដៃ​គ្នា​ដើរ​ផ្សង​ព្រេង​កាត់​ព្យុះ​ភ្លៀង ជួប​អ្វី​ដែល​ថ្មីៗ និង​ស្គាល់​គ្រប់​រស​ជាតិ​។ ព្រោះ​គេ​តែង​គិត​ថា វា​គឺ​ជា​បទពិសោធន៍​ធ្វើ​ឲ្យ​ស្នេហា​គេ​មាន​ន័យ និង​គង់វង្ស​ត​រៀង​ទៅ ជោគជ័យ​នៃ​ស្នេហា​របស់​គេ​គឺ​ស្ថិត​ក្នុង​ការ​រៀប​ចំ​ទុក​យ៉ាង​ល្អ​នា​ថ្ងៃ​អនាគត ហើយ​ទី​បំផុត​គេ​តែង​ទៅ​ដល់​ជា​មួយ​មនុស្ស​ស្រី​ម្នាក់ ដែល​តែង​ជឿ​ជាក់​លើ​គេ មាន​ភាព​រឹង​មាំ និង​ស្ងប់ស្ងាត់ ដូច​ជា​គេ​ដែរ​។

បុរស​កើត​ខែ​មេសា​នេះ ​មើល​ពី​ក្រៅ​ទៅ​ដូច​ជា​អ្នក​អភិរក្សនិយម​ណាស់ និង រារែក​មិន​សូវ​ដាច់​ស្រេច​។ ប៉ុន្តែ​តាម​ពិត​វា​ភាព​សាមញ្ញ​របស់​គេ​។ គេ​តែង​មាន​ទំនុក​ចិត្ត​ខ្ពស់ និង​ជឿជាក់​លើ​សមត្ថភាព​របស់​គេ ព្រោះ​អ្វី​គ្រប់​យ៉ាង​ដែល​គេ​នឹង​ធ្វើ​នោះ គេ​បាន​រៀប​គម្រោង​ទុក​មុន​រួច​ជា​ស្រេច​។ ដូច្នេះ​ហើយ​បាន​ជា បុរស​កើត​ខែ​នេះ​តែង​មាន​គំនិត​ឈាន​មុខ​គេ​ជា​និច្ច ពេល​ខ្លះ​គេ​អាច​ឈាន​ទៅ​មុខ​មួយ​ជំហាន​មុន​សម័យ​កាល​ទៅ​ទៀត​។

អត្ថបទ៖ ឈិន ធារ៉ាត់

អត្ថបទពេញនិយម