ទូរសព្ទ Nokia តម្លៃ​​ជិត ៤០០ ដុល្លារ ចោះ​រន្ធ​អេក្រង់​ដូច Galaxy S10 ចេញជាផ្លូវការ

  • 2019-04-02 10:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន HMD Global បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន​តម្លៃ​ធន់​មធ្យម​​ម៉ូដែល​ថ្មី Nokia X71 ​រួម​គ្នា​ជា​មួយ​ស្មាតហ្វូន​លំដាប់​កំពូល Nokia 9 PureView នៅ​លើ​ទឹក​ដី​តៃវ៉ាន់​នា​ថ្ងៃ​ទី ២ មេសា​នេះ​ផ្ទាល់។

Nokia X71 ជា​ស្មាតហ្វូន​​ម៉ាក​ Nokia ដំបូង​ដែល​​បាន​ប្រើ​រចនាបថ​ចោះ​រន្ធ​លើ​អេក្រង់​ដូច​ជា​ស្មាតហ្វូន Samsung។ ស្មាតហ្វូន​នេះ​មាន​បំពាក់​អេក្រង់​ប្រភេទ FHD+ ទំហំ ៦,៣៩ អ៊ីញ ដែល​​លាត​សន្ធឹង​រហូត​ដល់​ ៩៣% និង​មាន​កាមេរ៉ា​ Selfie ទំហំ ១៦ MP។

នៅ​ខាង​ក្នុង​មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon 660 គួប​ផ្សំ​ដោយ​ RAM ទំហំ ៦ GB និង​មាន​អង្គ​ផ្ទុក​ទំហំ ១២៨ GB អាច​បន្ថែម​ទំហំ​ដល់ ២៥៦ GB ដោយ​ប្រើ​មេមូរី​កាត។ កាមេរ៉ា​ខាង​ក្រោយ​ជា​ប្រភេទ​កែវ​ឡេន​ Zeiss ដែល​មាន​កម្រិត​ ៤៨ MP, កម្រិត ៨ MP សម្រាប់​ថត​រូប​ទូលាយ និង​កម្រិត ៥ MP សម្រាប់​វាស់​ជម្រៅ​រូបភាព។

Nokia X71 គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Android One ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 9.0 Pie។ ស្មាតហ្វូន​នេះ​មាន​ថ្ម​ទំហំ ៣៥០០ mAh ដែល​អាច​សាក​បំពេញ​បាន​លឿន​ដោយ​ប្រើ​ដុំ​សាក​ Fast Charge មាន​ក្នុង​ប្រអប់​ស្រាប់។

Nokia X71 បាន​កំណត់​តម្លៃ​លក់​ប្រមាណ​ ៣៨៥ ដុល្លារ នៅ​ទីផ្សារ​តៃវ៉ាន់ ដោយ​ចេញ​លក់​ចាប់​ពី​ថ្ងៃ​ទី ៣០ ខែ​មេសា។ បើ​ផ្អែក​តាម​ចចាមអារ៉ាម​កន្លង​មក Nokia X71 នឹង​ចេញ​លក់​លើ​ទីផ្សារ​សកល​ដោយ​ប្រើ​ឈ្មោះ​ថា​ Nokia 8.1 Plus៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង