កំពូលមហាសេដ្ឋីលេខ១នៅហុងកុង ជះលុយជាង ៣៨០លានដុល្លារបើកសារមន្ទីររូបសំណាក់ព្រះពុទ្ធ

  • 2019-04-03 02:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​មាន​ជាង​គេ​បំផុត​ក្នុង​ទីក្រុង​ហុងកុង បាន​បើក​សាងសង់សារមន្ទីរ​សិល្បៈ​រូបសំណាក់ព្រះពុទ្ធ​នៅ​ក្នុង​តំបន់។

មហាសេដ្ឋី​អាជីវកម្ម​លោក Li Ka-shing ត្រូវ​បាន​ទស្សនាវដ្ដី Forbes ប៉ាន់​ប្រមាណ​ថា​មាន​ទ្រព្យ​សម្បត្តិ​សរុប ៣៣,៤​ប៊ីលាន​ដុល្លារ បាន​បើក​សារមន្ទីររូបសំណាក់ព្រះពុទ្ធ​នៅ​វត្ដ Tsz Shan។ យោង​តាម មូលនិធិ​របស់​លោក Li Ka-shing ឲ្យ​ដឹង​ថា​សារមន្ទីរ​នេះ ចំណាយ​លុយ​ប្រមាណ ៣៨២​លាន​ដុល្លារ​សម្រាប់​សាងសង់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រោម​រូបសំណាក់​លង្ហិន​ព្រះ Guanyin ​ដ៏​ធំ​នៅ​ក្នុង​វត្ដ។ នៅ​ក្នុង​សារមន្ទីរ​នេះ មាន​រូប​សំណាក់​ព្រះពុទ្ធ​ចំនួន ១០០ ព្រះអង្គ​ផង​ដែរ។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​ឲ្យ​ដឹង​ថា សារមន្ទីរ​នឹង​បើក​ទ្វារ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១ ខែ​ឧសភា​ខាង​មុខ ហើយ​ការ​ចូល​ទស្សនា​នឹង​មិន​ត្រូវ​បាន​គិត​ប្រាក់​នោះ​ទេ។ គួរ​ឲ្យ​ដឹង​ថា សារមន្ទីរ​នេះ ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​រឿងរ៉ាវ​ដែល​ព្រះពុទ្ធសាសនា​រស់រាន​មក​ដល់​សព្វ​ថ្ងៃ​ក្រោយ​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ដំណាក់​កាល៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន