ឥណ្ឌូនេស៊ីចេញច្បាប់ថ្មី ពិន័យអ្នកជិះម៉ូតូជក់បារីអាចឈានដល់ជាប់គុក ៣ខែ

  • 2019-04-04 02:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូនេស៊ី បាន​ចេញ​ច្បាប់​ថ្មី​ដើម្បី​ជា​ការ​ផាក​ពិន័យ​ដល់​អ្នក​ជិះ​ម៉ូតូ​បណ្ដើរ​ជក់​បារី​បណ្ដើរ​តាម​ដង​ផ្លូវ​ដោយ​សារ​អាច​បង្ក​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​អ្នក​ដំណើរ​ដទៃ​ទៀត។

យោង​តាម​ស្នងការ​ប៉ូលិស Jakarta លោក Nasir បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា "ការ​ជក់​បារី​នៅ​ពេល​ជិះ​ម៉ូតូ អាច​បន្ថយ​ការ​ផ្ដោត​អារម្មណ៍​ក្នុង​ការ​បើកបរ។ ប្រសិន​បើ​បាត់​បង់​ការ​ផ្ដោត​អារម្មណ៍ វា​អាច​នឹង​នាំ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដែល​គំរាមកំហែង​ដល់​សុវត្ថិភាព​អ្នក​បើកបរ និង​អ្នក​ដទៃ។” លោក Nasir ឲ្យ​ដឹង​ទៀត​ថា ច្បាប់​នេះ​ត្រូវ​បាន​ចាប់​អនុវត្ដ​តាំង​ពី​ថ្ងៃ​ទី ១១​ខែ​មីនា​មក​ម៉្លេះ​ដោយ​ក្នុង​នោះ​អ្នក​បើកបរ​ម៉ូតូ​ចំនួន ៦៥២​នាក់​ត្រូវ​បាន​ផាក​ពិន័យ។

គួរ​បញ្ជាក់​ថា អ្នក​បើកបរ​ម៉ូតូ​ដែល​បំពាន​នឹង​ច្បាប់​ថ្មី​នេះ អាច​នឹង​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​រហូត​ដល់​ជាង ៥០​ដុល្លារ និង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ខែ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Coconut   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម