ដៃ​គូ​ចាស់​ Apple ​នឹង​ចូល​មក​ជួយ​ផ្គត់ផ្គង់​អេក្រង់ OLED លើ Apple Watch Series 5

  • 2019-04-04 07:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ថា​ក្រុមហ៊ុន Japan Display របស់​ប្រទេស​ជប៉ុន​នឹង​ដើរ​តួ​ជា​អ្នក​ផ្គត់ផ្គង់​ចង្វាក់​ផលិតកម្ម​អេក្រង់ OLED សម្រាប់​បំពាក់​នៅ​លើ​នាឡិកា​ឆ្លាតវៃ Apple Watch Series 5។

ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់​ជា​ដៃ​គូ​ផ្គត់ផ្គង់​អេក្រង់ LCD សម្រាប់​ Apple នា​ពេល​កន្លង​មក​ផង​ដែរ ប៉ុន្តែ​បាន​រាំងស្ទះ​ឧបសគ្គ​មួយ​ចំនួន​នៅ​ពេល​ដំណើរការ​អាជីវកម្ម​អេក្រង់ LCD ផ្តើម​មាន​ការ​ចុះ​អន់ថយ​និង​ពេញ​និយម​ខ្លាំង​លើ​អេក្រង់ OLED។ ឆ្លើយតប​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Japan Display ក៏​ងាក​មក​បណ្តាក់​ទុនលុយ​រយ​លាន​ដើម្បី​បង្កើត​រោងចក្រ​ផលិត​អេក្រង់ OLED ក្នុង​គោលដៅ​ដើរ​ឲ្យ​ទាន់​នឹង​តម្រូវ​ការ​ទីផ្សារសម័យថ្មី។

របាយការណ៍​ពី Reuters បញ្ជាក់​ថា​ក្រោយ​ល្ហិចល្ហៀង​ពី​ផែនការណ៍​នេះ តម្លៃភាគហ៊ុន​របស់ Japan Display ក៏​ស្រាប់​មាន​ការ​កើន​ឡើង​ប្រមាណ ៦,៣ ភាគរយ ។ ប្រសិន​ណា​ជា​ជោគជ័យ​ពិត​មែន តាម​ការ​ព្យាករណ៍​ពី IHS Markit ក៏​បង្ហើប​ថា​ក្រុមហ៊ុន​នេះ​នឹង​ត្រូវ​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ដោយ​មួយ​ជា​អ្នក​ផលិត​បន្ទះ​អេក្រង់ និង​មួយ​ផ្សេង​ទៀត​ជា​អ្នក​បង្កើត​ឡើង​នូវ​បច្ចេកវិទ្យា​សម្រាប់​អេក្រង់ OLED លើ​នាឡិកា​ជំនាន់​ទី ៥ របស់​ផ្លែប៉ោម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា