មោទកភាព! ក្រុមហ៊ុនល្បីមួយនៅកម្ពុជា ឈ្នះពានដ៏សំខាន់ពីប្រទេស​អេស្ប៉ាញ​

  • 2019-04-04 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ប៊ី​ម៉ា​ ​(​BIMA​ ​Cambodia​)​ ​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​ ​Smart​ ​Axiata​ ​(​ស្មា​ត​ ​អា​ស្យា​តា​)​ ​ដែល​ជា​ក្រុមហ៊ុន​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរស័ព្ទ​ដើម្បី​ ​ផ្តល់​សេវា​ថែទាំ​សុខភាព​ ​និង​ផលិតផល​ធានារ៉ាប់រង​ ​ទទួល​ពានរង្វាន់​សម្រាប់​ឆ្នាំ​ ​២០១៩​ ​ស្តី​ពី​ ​«​ការ​ច្នៃប្រឌិត​តាម​ទូរស័ព្ទចល័ត​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​និង​ជីវសាស្រ្ត​»​ ​ពី​ ​ជី​អេស​អឹម​អេ​ ​គ្លូ​ប៊ល​ ​មូ​បែល​ ​អា​វើត​ ​(​GLOMO​ ​Awards​)​ ​ដ៏​ល្បីល្បាញ​ ​នៅ​​បាស់​សេ​ឡូ​ណា​ ​ប្រទេស​អេស្ប៉ាញ​ ​កាលពី​ខែ​កុម្ហៈ​។

​ពានរង្វាន់​នេះ​ជា​ការ​ទទួលស្គាល់​ ​និង​ផ្តល់​តម្លៃ​ ​ដល់​¬​ការ​ច្នៃប្រឌិត​ដ៏​ប្រសើរ​បំផុត​ ​និង​ការអភិវឌ្ឍន៍​ក្នុង​វិស័យ​ទូរគមនាគមន៍​ទូរស័ព្ទចល័ត​។

​ស្មា​ត​ ​និង​ ​ប៊ី​ម៉ា​ ​បាន​ចាប់ដៃ​គូ​សហការ​តាំងពី​ឆ្នាំ​ ​២០១៤​ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដើម្បី​ ​ផ្តល់​ជូន​សេវាកម្ម​ធានារ៉ាប់រង​ដែល​មាន​លក្ខណៈ​ងាយស្រួល​ ​និង​តម្លៃ​សមស្រប​ ​តាមរយៈ​ទូរស័ព្ទ​ដៃ​។​

​ក្រុមហ៊ុន​ទាំងពីរ​បាន​នឹង​កំពុង​ផ្តល់​ជូន​អតិថិជន​ ​តាមរយៈ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ ​និង​ធានារ៉ាប់រង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ​ហើយដែល​នៅក្នុង​ឆ្នាំ​ ​២០១៨​ ​ក្រុម​ផ្តល់​សេវា​សុខភាព​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​បាន​ចុះឈ្មោះ​ ​និង​ស្មោះត្រង់​ជាមួយ​សេវាកម្ម​ធានារ៉ាប់រង​ ​ប៊ី​ម៉ា​។​

​ក្រុម​ផ្តល់​សេវា​សុខភាព​ ​(​mHealth​)​ ​ផ្តល់​ជូន​ដល់​អតិថិជន​ឥត​ដែន​កំណត់​ ​ជាមួយ​វេជ្ជបណ្ឌិត​មានគុណ​ភាព​ ​តាមរយៈ​ការ​ប្រឹក្សា​តាម​ទូរស័ព្ទ​ ​រួម​ជាមួយ​ការ​ដឹក​ជ​ញ្ចូន​ថ្នាំពេទ្យ​ជូន​ដល់​ផ្ទះ​ដោយ​ឥតគិតថ្លៃ​ ​(​ទីក្រុង​ភ្នំពេញ​)​ ​ភ្ជាប់​ជាមួយ​វេជ្ជបញ្ជា​ក្នុង​ទូរស័ព្ទ​ដៃ​។

​ក្រុម​ផ្តល់​សេវា​សុខភាព​របស់​ ​ប៊ី​ម៉ា​ ​រួមមាន​នៅក្នុង​ប្រទេស​ ​បង់ក្លាដេស​ ​ហ្គាណា​ ​ប៉ាគីស្ថាន​ ​ប៉ា​រា​ហ្គាយ​ ​និង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​កំពុង​បម្រើសេវា​កម្ម​ដល់​ប្រជាជន​ ​ជាង​ ​២.២​ ​លាន​នាក់​។

​លោក​ ​តា​ប៉ាស់​ ​គួយ​ឡា​ ​នាយក​ប្រតិបត្តិ​ ​ប៊ី​ម៉ា​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​សម្រាប់​ប៊ី​ម៉ា​ ​នេះ​ជា​រឿង​ដែល​គួរ​ត្រេកអរ​ក្រៃលែង​ ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អ្នកនាំ​មុខ​ ​ផ្នែកការ​ផ្តល់​សេវា​សុខភាព​តាម​ទូរគមនាគមន៍​ទូរស័ព្ទ​។​ ​ក្រុមហ៊ុន​ ​ប៊ី​ម៉ា​ ​យើង​បាន​នឹង​កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​ផ្តល់​ជូន​នៅ​សេវា​សុខភាព​តាមតែ​អាច​ធ្វើ​បាន​តាម​ ​ទូរស័ព្ទ​ដល់​ប្រជាជន​ដែល​កំពុង​ត្រូវការ​ទាំងអស់​។

​នៅក្នុង​ទីផ្សារ​កំពុង​រីកចម្រើន​ ​ជា​រឿយ​ៗ​ប្រជាពលរដ្ឋ​ត្រូវតែ​ធ្វើដំណើរ​យ៉ាង​ឆ្ងាយ​ ​និង​ចំណាយពេល​ជាច្រើន​ម៉ោង​ ​ដើម្បី​រង់ចាំ​ទទួល​សេវា​ ​នៅ​គ្លីនិក​ ​ឬ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ ​ដែល​កត្តា​ទាំងនេះ​ជា​ឧបសគ្គ​សម្រាប់​ពួកគាត់​ក្នុង​ការ​ទទួល​បាន​សេវា​តាម​តម្រូវការ​ ​និង​ទាន់ពេល​វេលា​។​

​គោលដៅ​របស់​ ​ប៊ី​ម៉ា​ ​គឺ​ដើម្បី​ផ្តល់​ដំណោះស្រាយ​ដល់​អតិថិជន​ ​ដែល​ប្រឈម​នឹង​កត្តា​វិសមភាព​ទាំងនេះ​។​ ​គោលដៅ​របស់​យើង​គឺ​បង្កើន​ ​ក្រុម​ផ្តល់​សេវា​សុខភាព​ ​នឹង​ផ្តល់​ជូន​ដល់​គ្រប់​អតិថិជន​ ​ប៊ី​ម៉ា​ ​នៅ​ទូទាំង​អាស៊ី​ ​អា​ហ្វ្​រីក​ ​និង​អាមេរិកឡាទីន​។

​លោក​ ​ថូ​ម៉ាស​ ​ហ៊ុន​ ​នាយក​ប្រតិ​បតិ្​ត​ក្រុមហ៊ុន​ ​Smart​ ​Axiata​ ​បាន​ថ្លែង​ថា​៖​ ​“​ប្រជាជន​កម្ពុជា​ជាច្រើន​មិន​មានការ​ធានារ៉ាប់រង​ដោយសារតែ​ពួកគេ​ខ្វះ​ចំណេះដឹង​និង​មិន​អាច​ទទួល​បាន​នូវ​ផលិតផល​ធានារ៉ាប់រង​គួរឲ្យ​ជឿជាក់​។​ ​ប៉ុន្ដែ​តាមរយៈ​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​ ​BIMA​ ​ក្រុមហ៊ុន​ទាំងពីរ​អាច​ផ្តល់​ជូន​នូវ​គំរូ​ចែកចាយ​ភ្នាក់ងារ​ចម្លង​តែមួយ​ ​ដែល​នាំឲ្យ​ ​BIMA​ ​អាច​ទទួល​បាន​អតិថិជន​រាប់ពាន់​នាក់​។​ ​សូម​អបអរសាទរ​ដល់​ក្រុមហ៊ុន​ ​BIMA​ ​សម្រាប់​ពានរង្វាន់​នេះ​ដែល​នឹង​ជួយ​លើកទឹកចិត្ត​ពួក​យើង​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ដើម្បី​កែ​លម្អ​ភាព​ងាយស្រួល​និង​លទ្ធភាព​នៃ​ផលិតផល​ធានារ៉ាប់រង​តាម​ទូរស័ព្ទ​"​។​

​ការវិនិច្ឆ័យ​របស់​ ​គ្លូមូ​ ​មានការ​ចូលរួម​ពី​ ​អ្នក​វាយតម្លៃ​ឯករាជ្យ​ ​អ្នកវិភាគ​ ​អ្នកការ​សែត​ ​អ្នក​សិក្សា​ ​(​ចំណេះដឹង​)​ ​និង​ ​ពេលខ្លះ​ក៏​មានការ​ចូលរួម​ពី​តំណាង​របស់​ទូរគមនាគមន៍​ទូរស័ព្ទចល័ត​ផង​ដែរ​។​ ​ ​ប៊ី​ម៉ា​ ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរស័ព្ទ​ ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ធានារ៉ាប់រង​ដែល​ងាយស្រួល​ ​មានតម្លៃ​សមរម្យ​ ​និង​ផលិតផល​ធានារ៉ាប់រង​ផ្នែក​សុខភាព​ ​ចំពោះ​អតិថិជន​ដែល​មានការ​លំបាក​ក្នុង​ការ​ទទួល​សេវា​ផ្នែក​សុខភាព​ ​នៅ​ទីផ្សារ​កំពុង​រីកចម្រើន​ ​និង​ក្រុម​គ្រួសារ​ដែល​មិន​អាច​ទទួល​បាន​សេវា​ទាំងនេះ​ ​តាម​ប្រព័ន្ធ​ចែកចាយ​បែប​បុរាណ​។​ ​ទម្រង់​បច្ចេកទេស​របស់​ ​ប៊ី​ម៉ា​ ​គឺ​ការ​ផ្តល់​នូវ​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​នូវ​ ​បទពិសោធន៍​គ្មាន​ក្រដាស​និង​ភាព​បត់បែន​ ​ជាមួយគ្នា​នឹង​ ​ភ្នាក់ងារ​ចែកចាយ​ផលិតផល​និង​ផ្តល់​ការណែនាំ​ដល់​អតិថិជន​។​

​លក្ខណៈ​ងាយស្រួល​របស់​បច្ចេកទេស​នេះ​ ​គឺជា​គន្លឹះ​នៃ​ភាព​រីកចម្រើន​របស់​ ​ប៊ី​ម៉ា​ ​ដែល​ទទួល​បាន​អតិថិជន​រហូតដល់​ជាង​ ​២៦​ ​លាន​អ្នក​នៅក្នុង​ទីផ្សារ​ទាំង​ ​១៥​ ​ទូទាំង​អា​ហ្វ្​រីក​ ​អាស៊ី​ ​និង​អាមេរិកឡាទីន​។​ ​ប៊ី​ម៉ា​ ​បញ្ជាក់​ថា​ពិតជា​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បម្រើសេវា​កម្ម​ទៅ​អតិថិ​ជន​សក្តា​នុ​ពល​ ​និង​ប្រកបដោយ​និរន្តរភាព​។​

​ប៊ី​ម៉ា​ ​ធ្វើការងារ​ជាមួយ​ផ្នែក​បម្រើសេវា​កម្ម​ទូរគមនាគមន៍​ទូរស័ព្ទ​ ​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​រួម​ជាមួយ​ផ្នែក​រីកចម្រើន​ផ្សេងទៀត​។​

​គ្រប់​ដៃគូ​រស​ហការ​ ​កំពុង​ចូលរួម​ជាមួយ​បេសកកម្ម​របស់​ ​ប៊ី​ម៉ា​ ​ដើម្បី​បម្រើសេវា​ដល់​អតិថិជន​ដែល​ពិបាក​ក្នុង​ការ​ទទួល​បាន​សេវា​នានា​ ​ដែល​មាន​រហូតដល់​ ​៩៣​%​ ​នៃ​អតិថិជន​ទាំងអស់​ដែល​ប្រភព​ចំណូល​ទាប​ជាង​ ​១០​ ​ដុល្លារ​ ​ក្នុង​មួយថ្ងៃ​ ​និង​ ​៧៥​%​ ​កំពុង​ត្រៀម​ទទួលយក​សេវាកម្ម​ធានារ៉ាប់រង​ជាលើកដំបូង​របស់​ខ្លួន​។​

​ក្រុមហ៊ុន​ស្មា​ត​ ​អា​ស្យា​តា​ ​ខូ​ ​អិល​ធី​ឌី​ ​ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​សព្វថ្ងៃ​នេះ​កំពុង​បម្រើ​អតិថិជន​ជាង​ ​៨​ ​លាន​នាក់​ក្រោម​ស្លាក​សញ្ញា​ ​«​ស្មា​ត​»​។​ ​ស្មា​ត​ ​អា​ស្យា​តា​ ​គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ ​Axiata​ ​Group​ ​Berhad​ ​ដែល​ជា​សម្ព័ន្ធ​ទូរគមនាគមន៍​ធំជាង​គេ​មួយ​ក្នុង​ទ្វីបអាស៊ី​។

​ក្រុមហ៊ុន​ ​Smart​ ​កំពុងតែ​ស្ថិត​ក្នុង​ទីតាំង​ឈានមុខ​គេ​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ចល័ត​នៅ​កម្ពុជា​។​ ​Smart​ ​បាន​ក្លាយជា​បណ្តាញ​ទូរស័ព្ទចល័ត​ដំបូង​ក្នុង​ការប្រើ​ប្រាស់​បណ្តាញ​ ​4G​ ​LTE​ ​ក្នុង​ឆ្នាំ២០១៤​ ​បណ្តាញ​ ​4G​+​ ​ក្នុង​ឆ្នាំ២០១៦​ ​និង​បណ្តាញ​ ​4G​+​ ​ជាមួយនឹង​ ​HD​ ​Voice​ ​(​VoLTE​)​ ​កាលពីដើម​ឆ្នាំ២០១៧​។

​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៧​ ​ក្រុមហ៊ុន​ ​Smart​ ​បាន​ប្រើប្រាស់​បណ្តាញ​ ​4.5G​ ​ដែល​បង្ហាញថា​ក្រុមហ៊ុន​នេះ​ ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​ផ្នែក​ទិន្នន័យ​អ៊ីនធឺណិត​ចល័ត​នៅ​ប្រទេស​កម្ពុជា​។​ ​បន្ថែម​ពីលើ​នេះ​ទៀត​ ​ស្មា​ត​ ​ក៏​ផ្តល់​ជូន​ផង​ដែរ​នូវ​ ​សេវា​ទូរស័ព្ទ​ ​2G​,​ ​2.5G​,​ ​3G​ ​និង​ ​3.75G​ ​ក៏ដូចជា​សេវា​ ​roaming​ ​អន្តរជាតិ​នៅ​ជាង​ ​១៩០​ ​ប្រទេស​។​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​បណ្តាញ​របស់​ ​ស្មា​ត​ ​បាន​គ្រប​ដណ្តប់​ទៅដល់​ប្រជាជន​កម្ពុជា​ច្រើនជាង​ ​៩៨​%​ ​ទូទាំង​ប្រទេស​កម្ពុជា​។

​ក្រុមហ៊ុន​នេះ​ក៏​កំពុងតែ​អភិវឌ្ឍ​ខ្លួនឯង​ឥត​ឈប់ឈរ​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ជីវិត​កម្សាន្ត​បែប​ឌីជីថល​មួយ​ ​ផង​ដែរ​ ​ក្រោយពី​បាន​ផ្តល់​នូវ​កម្មវិធី​បែប​ច្នៃ​ប្រឌិត​ថ្មី​ៗ​ ​និង​កម្មវិធី​ផ្តោត​លើ​ការ​ក្សាន្ត​ជាច្រើន​។​ ​ការ​ផ្តល់​ជូន​កម្ម​វិ​ធី​ថ្មី​ៗ​នេះ​ ​រាប់បញ្ចូល​ទាំង​ភាពជា​គូ​ជា​អន្តរជាតិ​ ​ជាមួយនឹង​ក្រុមហ៊ុន​ជាច្រើន​ដូចជា​ ​Universal​ ​Music​,​ ​Apple​,​ ​Facebook​ ​និង​ ​iflix​ ​ក៏ដូចជា​សេវាកម្ម​ឌីជីថល​ជាច្រើន​រួមមាន​ ​SmartLuy​,​ ​Smart​ ​Insurance​,​ ​SmartPay​,​ ​Pleng​ ​by​ ​Smart​ ​និង​ ​SmartNas​។​

​ក្រុមហ៊ុន​ ​Smart​ ​មានបំណង​ក្លាយជា​ជើងឯក​ផ្នែក​ឌីជីថល​របស់​កម្ពុជា​ ​(​Cambodia’s​ ​Digital​ ​Champion​)​ ​ខណៈ​ក្រុមហ៊ុន​កំពុង​ដើរតួ​នាទី​យ៉ាងសកម្ម​ក្នុង​ការ​អ​ភិ​ឌ្ឍ​សេដ្ឋកិច្ច​សង្គម​។​

​ក្រុមហ៊ុន​ស្មា​ត​មាន​បុគ្គលិក​ជាង​ ​១០០០​ ​នាក់​ ​ដែល​រួមមាន​ទាំង​អ្នកជំនាញ​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​ ​។​ ​ក្រុមហ៊ុន​ស្មា​ត​ ​បាន​ប្តេជ្ញា​ចិត្ត​ជូន​ដល់​អតិថិជន​ ​បុគ្គលិក​ ​និង​ប្រជាជន​កម្ពុជា​ ​ក្នុង​ការ​ធ្វើឲ្យ​ជីវិត​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​បណ្តាញ​កម្រិត​ពិភពលោក​ ​បទ​ពិសោធ​ឌីជីថល​ដ៏​អស្ចារ្យ​ ​និង​តាមរយៈ​ការចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ការទទួលខុសត្រូវ​សង្គម​ជ​ច្រើន​៕​ ​

​«​ស្មា​ត​ ​ជីវិត​រស់រវើក​»​

អត្ថបទ៖ រក្សា