លាន់​មាត់​គ្រប់​គ្នា ពេល​ឃើញ Prius កែ​សម្ផស្សបែប​នេះ

  • 2019-04-05 03:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Prius គឺ​ជា​រថយន្ត​សម្រាប់​បើកបរ​ក្នុង​ទីក្រុង​ដែល​មាន​រូបរាង​បែប​ Cute គួរ​ឲ្យ​ស្រឡាញ់។ ប៉ុន្តែ​រថយន្ត​មួយ​ស៊េរី​នេះ​បាន​ប្រែ​ទៅ​ជា​កាច​មួយ​ទំហឹង ក្រោយ​ពី​ឆ្លង​កាត់​ការ​កែ​រូបរាង​របស់​យានដ្ឋាន​មួយ​កន្លែង​នៅ​ក្រុង​ភ្នំពេញ។

រូបភាព ៖ Kong Lay Modify Car

ការ​លេង​រូបរាង​លើ​រថយន្ត​ Prius មួយ​នេះ ទទួល​បាន​មតិ​ចម្រុះ​គ្នា​ ប៉ុន្តែ​ភាគ​ច្រើន​បាន​​លាន់​មាត់​ថា​ "អេម" និង​ “កប់​ស៊េរី" ជា​ដើម។ ផ្នែក​ខាង​ក្រោយ​​មាន​បន្ថែម​បំពង់ស៊ីមាំង​លម្អ​ចំនួន​បួន និង​ប្ដូរ​កាង​ ហើយ​ផ្នែក​ខាង​មុខ​វិញ​មាន​បំពាក់​​កាង​​ដូច​ជា​រថយន្ត​ Lexus RX យ៉ាង​អ៊ីចឹង។

រូបភាព ៖ Kong Lay Modify Car
រូបភាព ៖ Kong Lay Modify Car

​យានដ្ឋាន​ Kong Lay Modify Car បាន​កែ​រូបរាង​រថយន្ត​ជា​ច្រើន​ម៉ូដែល​មក​​ហើយ ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ​អតិថិជន។ កាល​ពី​កន្លង​ទៅ​នេះ Sabay ធ្លាប់​ចេញ​ផ្សាយ​អំពី​រថយន្ត​ Highlander កែ​រូបរាង​ទៅ​ជា​ Lexus RX 350 ដែល​ចំណាយ​​អស់​ប្រហែល ១ ៣០០ ដុល្លារ​លើ​ការ​តុប​តែង៕​​​

រូបភាព ៖ Kong Lay Modify Car

ចុចអាន៖

អត្ថបទ៖ សុខហេង