​វារីអគ្គិសនី​មួយ និង​ស្ថានីយអគ្គិសនី​ពីរ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​នឹង​មាន​នៅ​ខេត្ត​ចំនួន​ពីរ​នៅពេល​ខាងមុខ​

  • 2019-04-05 06:55:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈរដ្ឋមន្ត្រី​​ឲ្យ​ដឹង​ថា​គណៈរាជរដ្ឋាភិបាល​​បាន​សម្រេច​អនុម័ត​ទាំង​ស្រុង​លើ​គម្រោ​ងវិនិយោគ​សាងសង់​ស្ថានីយវារី​អគ្គិសនីស្ទឹងពោធិ៍សាត់១ ​និង​គម្រោងវិនិយោគ​ស្ថានីយ​អគ្គិសនីដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យពីរ​​កន្លែងនៅពោធិ៍​សាត់មួយ​កន្លែង និងនៅ​កំពង់ឆ្នាំងមួយ​កន្លែង។

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​មួយចុះ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ទីស្ដីការគណៈរដ្ឋមន្ត្រី​សរសេរថា៖ «រាជរដ្ឋាភិបាល​បាន​អនុម័ត​ឲ្យ​ក្រុម​ហ៊ុន SPHP (Cambodia)Co., Ltd ធ្វើការ​វិនិយោគ​លើ​គម្រោង​វារីអគ្គិសនី​ពោធិ៍សាត់​១ មាន​ទំហំ​៨០​មេហ្គាវ៉ាត់ និង​ក្រុម​ហ៊ុន​ Schnei Tec Co., Ltd វិនិយោគ​លើ​គម្រោង​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យពីរ​កន្លែង​ មួយ​នៅ​ពើធិ៍សាត់ និង​មួយ​នៅ​កំពង់ឆ្នាំ ដែល​មាន​ទំហំ៦០មេហ្គាវ៉ាត់​ដូចគ្នា»។

បើ​តាមអង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល​ដែល​សរសេរកាលពី​ព្រឹក​មិញ​ដែរនោះ​ទំនប់​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១​នេះ​គឺ​ជាគម្រោង​អាទិភាព​មួយដែល​រាជរដ្ឋាភិបាល​បានបញ្ចូល​ក្នុងផែន​ការ​មេអភិវឌ្ឍ​វិស័យអគ្គិសនី​ដែល​ត្រូវដាក់​ឲ្យដំណើរ​ការ​នៅ​ឆ្នាំ២០២៣។

ប្រភពដដែល​សរសេរ​ថា​ខ្លឹមសារ​គោល​ដែលគណៈកម្មការ​អន្តរក្រសួង​ និងភាគីក្រុមហ៊ុន​​បាន​ចរចា និង​ព្រមព្រៀងគ្នា​សម្រាប់​ការវិនិយោគ​គម្រោងនេះ ​រូបភាព​វិនិយោគ ​សាងសង់-​ដំណើរការ​-ផេ្ទរ(BOT) ដែលមាន​ទុន​វិនិយោគ​សរុប​២៣១,១០​លានដុល្លារ​អាមេរិក ស្ថិត​ក្នុង​ឃុំ​ប្រ​មោយ ស្រុក​វាលវែង។ ​ ទំហំការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​រួមមាន ទំនប់ទឹក​ បំពង់​បង្ហូរទឹក​ ផ្លូវថ្នល់ ​សា្ថនីយវារី អគ្គិសនី ​អានុភាព៨០MW ​ខែ្សបញ្ជូន​តង់ស្យុង​ខ្ពស់២៣០គីឡូវ៉ុល ​ប្រវែងប្រាំ​គីឡូម៉ែត្រ​ ពីស្ថានីយ​វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១ ទៅ​ភ្ជាប់​ជាមួយ​ខែ្ស​បញ្ជូន​តង់​ស្យុង​ខ្ពស់​២៣០ គីឡូវ៉ុល​ដែលមាន​ស្រាប់ពី​អនុស្ថានីយ​អូរសោម​ទៅ​អនុស្ថានីយពោធិ៍សាត់ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ទាប់​បន្សំ​ដ័​ទៃទៀតហើយ​រយៈពេល​សម្បទាន​៣៩ឆ្នាំ ក្នុងនោះបួន​ឆ្នាំ​សម្រាប់​ការសាង​សង់​និង​៣៥ឆ្នាំ សម្រាប់​ការ​ធ្វើអាជីវ​កម្ម។ ប្រ​ភព​ខាង​លើ​បញ្ជាក់។

ចំណែ​ក​គម្រោង​ស្ថានីយ​អគ្គិសនី​ដើរ​ដោយព​ន្លឺព្រះ​អាទិត្យពីរ​កន្លែងគឺ ​ខេត្តពោធិ៍សាត់មួយ​កន្លែង និងខេត្តកំពង់ឆ្នាំ មួយ​កន្លែង​ មាន​ទីតាំងទីមួយអានុភាព ៦០MW នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ស្រុកក្រគរ ​ខេត្តពោធិ៍​សាត់ ​និងទីតាំងទីពីរ​ អានុភាព ៦០MW នៅ​តាម​បណ្តោ​យផ្លូវជាតិ​លេខ​៥៣ ស្រុក​ទឹកផុស ​ខេត្តកំពង់ឆ្នាំង​ដោយ​អនុញ្ញាត​ឲ្យគណៈកម្មការ​អន្តរក្រសួង​ធ្វើការចរចា​ផ្ទាល់ជាមួយ​ក្រុមហ៊ុន​ក្នុងលក្ខខណ្ឌ​ដាក់ឲ្យ​ដំណើរ​ការបន្ទាន់នៅឆ្នាំ២០២១។

គម្រោង​ទាំងពី​រនេះ​ចំណាយ​ទុនវិនិយោគ​ជាង​៥៨លាន​ដុល្លារ​ក្នុងមួយទីតាំង ក្រោម​​រូបភាព​វិនិយោគ ​សាងសង់-​ដំណើរការ​-ផេ្ទរ(BOT) និងធ្វើអាជីវកម្ម​រយៈ​ពេល​២០​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រ​កាសព័ត៌មាន​ខាង​លើ​៕​

អត្ថបទ៖ ទូច សុខា