បើ Update ជួប​បញ្ហា​កុំ​ទាន់​ស្លន់ Apple ផ្តាច់​ចោល​ការ​ដំឡើង​ទៅ​កាន់​ iOS 12.1.4 ហើយ

  • 2019-04-06 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​សម្រេច​បិទ​ចោល​ការ Update ឬ Restore ទៅ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12.1.4 ជា​ផ្លូវការ ដោយ​បន្សល់​ទុក​ជម្រើស​ចុង​ក្រោយ​មួយ​គត់​គឺ​ការ​ឡើង​ទៅ iOS 12.2។

បែប​នេះ​ប្រសិន​អ្នក​ធ្វើ​ការ Update ឬ Restore តាម​រយៈ​កម្មវិធី iTunes នៅ​លើ Windows/Mac ​ដោយ​ប្រើប្រាស់​កំណែ Firmware ជំនាន់ iOS 12.1.4 នោះ​នឹង​លោត​កូដ Error 3194 ជាក់​ជា​ពុំ​ខាន ហើយ​ដំណោះស្រាយ​សាមញ្ញ​គឺ​ទាមទារ​ឲ្យ​ទាញ​យក​កំណែ iOS 12.2 មក​ប្រើ​ជំនួស។

សរុប​រួម​មិន​ជា​បញ្ហា​ចោទ​អ្វី​នោះ​ទេ បើ​អ្នក​គ្រាន់​ជា​អ្នក​ប្រើប្រាស់​ធម្មតា ដោយ​ការ​ដំឡើង​ទៅ iOS ជំនាន់​ក្រោយ គឺ​ជា​រឿង​ល្អ​បំផុត ផ្ទុយ​ទៅ​វិញ​ប្រសិន​អ្នក​ចង់​ធ្វើ​ការ Jailbreak លុះ​ត្រា​ណា​តែ​ឧបករណ៍​កំពុង​ឈរ​លើ​ប្រព័ន្ធ iOS 12.1.2 ស្រាប់ ព្រោះ​កន្លង​ទៅ​ក្រុម​ការងារ Unc0ver ទើប​ចេញ​ផ្សាយ​នូវ​កំណែ​កម្មវិធី Jailbreak សម្រាប់​ម៉ាស៊ីន​ប្រើ​ឈីប A12 ទាំង​អស់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី