ភ្លាមៗស្រាប់តែបានថ្ងៃឈប់សម្រាក១០ថ្ងៃបន្ថែម ជនជាតិជប៉ុនមិនសប្បាយចិត្ត
- 2019-04-06 06:58:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លាមៗស្រាប់តែបានថ្ងៃឈប់សម្រាក១០ថ្ងៃបន្ថែម ជនជាតិជប៉ុនមិនសប្បាយចិត្ត
ចន្លោះមិនឃើញ
ជប៉ុនបានផ្តល់ថ្ងៃឈប់សម្រាកចំនួន១០ថ្ងៃដើម្បីអបអរសាទរការឡើងកាន់តំណែងរបស់ព្រះចៅអធិរាជថ្មី ណារុហ៊ីតុ។ ថ្ងៃឈប់សម្រាកនេះនឹងបន្ថែមទៅលើថ្ងៃបុណ្យជាតិជាទៀងទាត់ដែលគេស្គាល់ថា "សប្តាហ៍មាស" ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៧ ខែមេសារហូតដល់ថ្ងៃទី ៦ ខែឧសភា។
ថ្វីបើមនុស្សជាច្រើនបានកក់សំបុត្រយន្តហោះដើរកម្សាន្តនៅក្រៅប្រទេស ក៏ប៉ុន្តែការបន្ថែមថ្ងៃឈប់សម្រាកនេះបានធ្វើឲ្យបុគ្គលិកនិយោជិតជាច្រើននាក់មិនសប្បាយចិត្តនោះទេ។ ការស្ទង់មតិមួយធ្វើឡើងដោយកាសែត Asahi Shimbun បានរកឃើញថា ៤៥% នៃប្រជាជនជប៉ុនមិនសប្បាយចិត្តនឹងការដែលមានថ្ងៃឈប់សម្រាកយូរនោះទេ។
"និយាយដោយស្មោះទៅ ខ្ញុំមិនដឹងថាត្រូវចំណាយពេលយ៉ាងដូចម្ដេចនៅពេលដែលយើងឈប់សម្រាក ១០ ថ្ងៃនោះទេ"។ លោក Seishu Sato អាយុ ៣១ ឆ្នាំជាបុគ្គលិកផ្នែកហិរញ្ញវត្ថុបានប្រាប់ AFP។
មិនចម្លែកទេដែលជប៉ុនមិនសប្បាយចិត្តនឹងថ្ងៃឈប់សម្រាកច្រើន ព្រោះជាប្រទេសឧស្សាហកម្ម ប្រជាជនឧស្សាហ៍ព្យាយាម។ យោងតាម CNBC ១ភាគ៤ នៃនិយោជិតជប៉ុនធ្វើការថែមម៉ោងលើសពី ៨០ម៉ោង ក្នុង១ខែ។
លិខិតឆ្លងដែនជប៉ុនបំផុតឈរនៅលេខរៀងទី១លើលោក ដែលអាចធ្វើដំណើរចេញចូលប្រទេសប្រមាណ១៩០ដោយមិនចាំបាច់មានទិដ្ឋាការ មានន័យថាបើពួកគេចង់ទៅលេងជុំវិញពិភពលោក គ្រាន់តែទិញសំបុត្រយន្តហោះភ្លាមហើយអាចហោះទៅបានភ្លែត៕