អស្ចារ្យ! ​ការ​ដំឡើង​គ្រោង​ឆ្អឹង​​​​ដាយណូស័រ​​តម្លៃ​ជាង​២​លាន​ដុល្លារ ​អាយុកាល ១៥០ លាន​ឆ្នាំ (វីដេអូ)

  • 2019-04-07 02:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ time-lapse ដ៏​អស្ចារ្យ​ពី​ការ​ដំឡើង​គ្រោង​ឆ្អឹង​​​របស់​ដាយណូស័រ​ដែល​មាន​អាយុកាល ១៥០ លាន​ឆ្នាំ ត្រូវ​បាន​គេ​រៀបចំ​នៅ​អាកាសយានដ្ឋាន Heathrow នា​ទីក្រុង​ឡុង។

​​​​គ្រោង​ឆ្អឹង​ប្រវែង ១៣ ម៉ែត្រ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​មុន​ពេល​ត្រូវ​បាន​ក្រុមហ៊ុន​លក់​ដេញថ្លៃ​របស់​បារាំង Aguttes ដាក់​លក់ ដែល​វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លក់​ក្នុង​តម្លៃ ២ លាន​ផោន (ប្រហែល ២,៦ លាន​ដុល្លារ)។

វា​នឹង​​ត្រូវ​បាន​ដាក់​តាំង​នៅ​ប្រលានយន្តហោះ​រហូត​ដល់​ដើម​ខែ​មិថុនា ដើម្បី​​ឲ្យ​អ្នកដំណើរ​រាប់​លាន​នាក់​បាន​ទស្សនា។

វីដេអូ​​បង្ហាញ​ពី​ជាង​ដំឡើង​គ្រោង​ឆ្អឹង​នេះ​ឡើង ដោយ​ប្រើ​ពេល​៣​យប់​ដើម្បី​ផ្គុំ​ឆ្អឹង​មួយៗ​ដាក់​​ឲ្យ​ជាប់​គ្នា​ជា​រូបរាង​ដាយណូស័រ។

អ្នក​បុរាណ​វិទូ និង ទីប្រឹក្សា​ពិសេស​របស់​ក្រុមហ៊ុន​ដេញថ្លៃ Aguttes បាន​ឲ្យ​ដឹង​ថា វា​ជា​គ្រោង​ឆ្អឹង​ដើម​របស់​ ឌីប្លូដូគូស ដែល​ជា​ដាយណូស័រ​​តែ​មួយ​គត់​មាន​ស្នាម​ត្រា​​នៅ​លើ​ស្បែក​របស់​វា និង ជា​​ដាយណូស័រ​​ដំបូង​គេ​បង្អស់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត