Casandre ឆ្លង​កាត់​ប្រទេសណាខ្លះមុនឈ្នះមេដាយមាស Puerto Rico Open ឲ្យកម្ពុជា?

  • 2019-04-07 00:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ខ្មែរ-អាមេរិក​ Casandre Tubbs ឈ្នះ​មេដាយ​មាស​១​គ្រឿង​ពី​ការ​ប្រកួត​ជើង​ឯក​តេក្វាន់ដូ​ Puerto Rico Open ដែល​រៀប​ចំ​ការ​ប្រកួត​ពី​ថ្ងៃ​ទី​៥-៧​ ខែ​មេសា ឆ្នាំ​២០១៩​ នៅ​ទីលាន​ Coliseito Pedrin Zorrilla នៅ​ខាង​មុខ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ Plaza Las Americas ក្នុង​ទី​ក្រុង​ San Juan ប្រទេស​ព័រតូរីកូ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Greg Tubbs ដែល​ជា​ឪពុក​បង្កើត​របស់​កីឡា​ការិនី​ Casandre Tubbs និង​ជា​គ្រូ​បង្វឹក​ផ្ទាល់។

Casandre Tubbs លេខ​១ (រូបថត៖ Greg Tubbs)

​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ នៅ​វគ្គ​៨នាក់​ចុង​ក្រោយ​សុទ្ធ​តែ​កីឡា​ការិនី​ដែល​មក​ប្រទេស​ជើង​ខ្លាំង​ផ្នែក​កីឡា​តេក្វាន់ដូ។ នៅ​វគ្គ​នេះ​កីឡា​ការិនី​ខ្មែរ-អាមេរិក​ Casandre Tubbs បាន​យក​ឈ្នះ​កីឡា​ការិនី​កាណាដា​​ Rousseau Gabrielle ដើម្បី​ឡើង​​ទៅ​ឈ្នះ​កីឡា​ការិនី​ម៉ិកស៊ីកូ​ Felix Anel ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ Casandre បាន​យក​ឈ្នះ​កីឡា​ការិនី​កាណាដា​ Karaayeveld Ashley ដើម្បី​ឈ្នះ​មេដាយ​មាស​តែ​ម្តង។

វិញ្ញាសា​នារីទម្ងន់ ៦២​គីឡូក្រាម​នេះ​

  • លេខ​១​ កម្ពុជា៖ Casandre Tubbs មេដាយ​មាស​​
  • លេខ​២​ កាណាដា៖ Karaayeveld Ashley មេដាយ​ប្រាក់​
  • លេខ​៣ ​ពរតូរីកូ៖ Hower Melendez មេដាយ​សំរឹទ្ធ​​
  • លេខ​៤ ម៉ិកស៊ីកូ៖ Rousseau Gabrielle មេដាយ​សំរឹទ្ទ​ផ្ទួន​

តាម​របាយការណ៍​បាន​បង្ហាញ​ថា ក្រុម​តេក្វាន់ដូ​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​​ឈ្នះ​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​ពោល​គឺ​ឈ្នះ​មេដាយ​មាស​ចំនួន​១០​ក្នុង​ចំណោម​មេដាយ​មាស​ចំនួន​​១៦​នៃ​ព្រឹត្តិការណ៍​ Puerto Rico Open។ ម្ចាស់​ផ្ទះ​ពរតូរីកូ​ និង​កាណាដា​ឈ្នះ​មេដាយ​មាស​២​ដូច​គ្នា​ ខណៈ​ប្រទេស​កម្ពុជា​ និង​ដែនមាក​ឈ្នះ​មេដាយ​មាស​១​ម្នាក់​ដូច​គ្នា៕​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម