មើល​តម្លៃ​អ៊ីនធឺណិត 5G នៅ​កូរ៉េ​ខាង​ត្បូង ពិត​ជា​មិន​ថោក​ទេ!

  • 2019-04-07 02:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េ​ខាង​ត្បូង​គឺ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​លោក​ដែល​បាន​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ទំនាក់ទំនង​ជំនាន់​ទី ៥ (5G) ដោយ​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មេសា​កន្លង​ទៅ​នេះ។ មុន​ការ​ដាក់​ដំណើរ​ការ​នេះ​ មាន​ការ​ពី​​អនុញ្ញាត​ពី​និយតករ​ដោយ​​កំណត់​តម្លៃ​ប្រចាំ​ខែ​ចន្លោះ​ពី ៥០ ដុល្លារ​ ទៅ ១១០ ដុល្លារ ប៉ុន្តែ​ទទួល​បាន​ Data តិច​បំផុត។

ផ្អែក​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ Yonhap ក្រុមហ៊ុន​​ផ្គត់ផ្គង់​សេវា​ SK Telecom ទទួល​បាន​ការ​អនុញ្ញាត​ដើម្បី​ផ្ដល់​ជូន​នូវ​​គម្រោង​ដូច​ខាង​ក្រោម​នេះ ៖

  • Data ទំហំ ៨ GB ជា​មួយ​តម្លៃ​ប្រមាណ ៤៩ ដុល្លារ

  • Data ទំហំ ១៥០ GB ជា​មួយ​តម្លៃ​ប្រមាណ​ ៦៦ ដុល្លារ​

  • Data ទំហំ ២០០ GB ជា​មួយ​តម្លៃ​ប្រមាណ​ ៨៤ ដុល្លារ

  • Data ទំហំ ៣០០ GB ជា​មួយ​តម្លៃ​ប្រមាណ ១១០ ដុល្លារ

ក្រុមហ៊ុន SK Telecom បាន​និយាយ​ថា​ប្រព័ន្ធ​​ទំនាក់ទំនង​របស់​ខ្លួន​នឹង​អាច​ផ្ដល់​ជូន​ល្បឿន​​លឿន​បំផុត​ដល់ ២,៧ Gbps ដោយ​ប្រើ​ប្រាស់​ Galaxy S10 5G។ ក្នុង​ល្បឿន​​លឿន​ប៉ុណ្ណេះ អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​គម្រោង​ប្រចាំ​ខែ​​ ៨ GB អស់​ក្នុង​ពេល​​មិន​ដល់ ២៥ វិនាទី​ឡើយ ហើយ​គម្រោង​ ៣០០ GB អាច​ទប់​បាន​ ១៥ នាទី​ប៉ុណ្ណោះ។

ក្រៅ​ពី​ក្រុមហ៊ុន​​ខាង​លើ​ ក្រុមហ៊ុន LG Uplus ក៏​មាន​ផ្ដល់​សេវា​ 5G ផង​ដែរ​ ជា​មួយ​គម្រោង​ ៩ GB តម្លៃ​ប្រមាណ ៤៩ ដុល្លារ, គម្រោង ១៥០ GB តម្លៃ​ប្រមាណ ៦៦ ដុល្លារ និង គម្រោង ២៥០ GB តម្លៃ​ប្រមាណ ៨៤ ដុល្លារ។ ក្រុមហ៊ុន​មួយទៀតគឺ KT ជា​មួយ​តម្លៃ​ចាប់​ពី ៤៩ ដុល្លារ​ដូច​ក្រុមហ៊ុនពីរទៀត​ដែរ៕

ប្រភព៖ VentureBeat   ប្រែ​សម្រួល៖ សុខហេង