ដេក​លើ​គ្រែ ៦០ ​ថ្ងៃ មិន​ធ្វើ​ការ​អ្វី​សោះ បាន​លុយ ១៩ ០០០ ដុល្លារ

  • 2019-04-08 03:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រមៃ​មើល​ថា​ល្អ​កម្រិត​ណា គ្រាន់​តែ​គេង​លើ​គ្រែ​ប៉ុន្មាន​សប្ដាហ៍ ញ៉ាំ​ និង គេង ដោយ​មិន​បាច់​ក្រោក​ ប៉ុន្តែ​អាច​ទទួល​បាន​លុយ​​យ៉ាង​ក្រាស់ក្រែល។ វា​មិន​មែន​ជា​ការ​​ស្រមៃ ប៉ុន្តែ​ជា​ការ​ពិត ដោយ​​នេះ​ជា​ការ​ពិសោធន៍​មួយ​រៀប​ចំ​ឡើង​ដោយ​អង្គការ​ណាសា និង​ភ្នាក់ងារ​អវកាស​អឺរ៉ុប។

ការ​សិក្សា​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី ១ ខែ​មេសា នៅ​ក្នុង​​ទីក្រុង​ Cologne ប្រទេស​អាល្លឺម៉ង់ ​ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្វែង​យក​អំពី​ផល​ប៉ះពាល់​លើ​សុខភាព ពេល​ធ្វើ​ដំណើរ​នៅ​​ក្នុង​លំហអាកាស​ក្នុង​រយៈពេល​ពេល​យូរ ដែល​មាន​រយៈពេល ២ ខែ។

គេ​ឲ្យ​ឈ្មោះ​ការ​សិក្សា​នេះ​ថា​ Agbresa ដែល​វា​ក៏​នឹង​​ស្វែង​រក​ផល​វិជ្ជមាន​​នៃ​ដែន​ទំនាញ​សិប្បនិម្មិត ក្នុង​គោល​បំណង​ជួយ​អវកាសយានិក​មាន​សុខភាព​ល្អ ក្នុង​បេសកកម្ម​ទៅ​កាន់​ភព​អង្គារ និង​គោលដៅ​ឆ្ងាយៗ​ដទៃ​ទៀត។

ការ​សិក្សា​នេះ​បាន​បើក​ចំហ​ដល់​អ្នក​ស្រាវជ្រាវ​ទាំង​អស់​ពី​​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ ដើម្បី​ចូល​រួម​ជា​មួយ​គ្នា និង​ស្វែង​យល់​កាន់​តែ​ស៊ី​ជម្រៅ​អំពី​​សរីរាង្គ​របស់​មនុស្ស។ គួរ​ដឹង​ថា​ការ​សិក្សា​នេះ​មាន​បេក្ខភាព​ចំនួន ២៤ នាក់​ចូល​រួម មាន​ស្រី​ចំនួន ១២ នាក់ និង​ប្រុស​ ១២ នាក់ ដោយ​ពួក​គេ​នឹង​ត្រូវ​ចំណាយ​ពេល​ ៦០​ ថ្ងៃ​ជាប់​គ្នា សម្រាក​លើ​គ្រែ​ ហើយ​អាច​ទទួល​បាន​​ប្រមាណ ១៩ ០០០ ដុល្លារ ពី​ការ​ចូល​រួម​នេះ៕​​​​​

ចុចអាន ៖

ប្រភព៖ nbcnews   ប្រែ​សម្រួល៖ សុខហេង