Toyota បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ប្រើ​​ប៉ាតង់​ Hybrid ដោយ​ឥត​គិត​លុយ

  • 2019-04-08 06:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​​​​​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​អំពី​រថយន្ត​ប្រើ​ម៉ាស៊ីន​ Hybrid ក្រុមហ៊ុន Toyota នឹង​បើក​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃ​លើ​លោក ប្រើ​ប្រាស់​ប៉ាតង់​បច្ចេកវិទ្យា​​រថយន្ត​ Hybrid របស់​ខ្លួន​ ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ ២០៣០។

ផ្អែក​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​ មាន​ប៉ាតង់​​បច្ចេកវិទ្យា​​ក្បែរ ២៤ ០០០ ដែល​ខ្លួន​​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់ ដែល​មាន​ទាក់ទង​នឹង​ម៉ូទ័រ​អគ្គិសនី, Converter និង អាគុយ​ផង​ដែរ។

ប៉ាតង់​ដ៏​ច្រើន​លើសលប់​នេះ​មាន​រួម​បញ្ចូល​នូវ​បច្ចេកវិទ្យា​ទំនើបៗ​​ដែល​មាន​ប្រើ​លើ​រថយន្ត​អគ្គិសនី ដូច​ជា​ប្រភេទ​រថយន្ត​ Hybrid, ប្រភេទ Plug-in Hybrid និង​ប្រភេទ​រថយន្ត​ Fuel Cell ដែល​បាន​ជួយ​ឲ្យ Toyota អាច​ផលិត​បាន​រថយន្ត​មាន​កម្លាំង​ខ្លាំង, ទំហំ​តូច និង​ចំណាយ​តិច​ទៀត​ផង។

​ការ​ដាក់​ឲ្យ​ប្រើ​ប៉ាតង់​ឥត​គិត​ថ្លៃ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ដោយ​រថយន្ត​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​ ដែល​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ៕

ចុចអាន៖

ប្រភព៖ paultan   ប្រែ​សម្រួល៖ សុខហេង