កែបក៏មិនណយដែរឆ្នាំ​នេះ! សង្រ្កា​ន្ត​ខេត្ត​កែប កម្មវិធី​សប្បាយ​ៗ​ប្រចាំឆ្នាំ​២០១៩ ត្រៀម​តែរាំទៅ

  • 2019-04-08 07:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរសាទ​រ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​នឹង​ប្រារ​ព្ធ​ធ្វើ​ឡើងនៅ​ថ្ងៃទី​ ១៤-១៥ និង ១៦ ខែ មេសា ខាងមុខ​នេះក្រុមហ៊ុនស្រា​បៀរ​អង្គ​រ និង​ភេសជ្ជៈ​Pepsi បាន សហការគ្នាជាមួយ​អាជ្ញាធ​រ​ខេត្ត​កែប រៀបចំ​កម្មវិធី​សង្ក្រាន្ត​ដ៏​ធំ​មួយ​នៅ​ខេត្ត​កែប​។

​​ស​ង្គ្រា​ន្ត​កែប​លើកទីមួយ​ដ៏​ធំ​សម្បើម​នេះ មាន​ការ​ប្រគំត​ន្ត្រី​ខ្នាត​ធំ ជាមួយ​ការចូលរួម​ពី​តារាច​ម្រៀង​ល្បីៗ​ជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​មាន​កម្មវិធីកម្សាន្ត​ដ៏​ច្រើន ដូចជាការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ដែលមាន​លក់​ផលិតផល​ជាច្រើន​ប្រភេទ ការ​រាំ​កម្សាន្ត អមដោយ​ការ​លេងល្បែង ប្រជាប្រិយ​ខ្មែរ ពី​សំណាក់​ក្រុម​យុ​វ​ជន​សស​យក ខេត្ត​កែប​ផងដែរ​។

មិន​តែ​ប៉ុណ្ណោះ ក្រៅពី​កម្មវិធី​រាំ​កម្សាន្ត​បែប​ប្រពៃណី ក៏​មាន​ការ​រាំលេង​បែប​ស​ម័យនិ​យម តាម​រយៈ DJ ល្បីៗ ជាមួយ​ការ​រៀបចំ​ឱ្យមាន​ការបាញ់ទឹក​បំ​បាត់​ភាព​ក្តៅ​ស្អុះ​ស្អាប់​ក្នុង «​តំបន់​ត្រជាក់ចិត្ត​» ផងដែរ​។

អ្វី​ដែល​កាន់តែ​ពិសេស​នោះ ក្រុមហ៊ុន​ក៏បាន​នាំយក​កម្មវិធី ភ្លក់​ប៉ិប​ស៊ី ភ្លក់​រសជាតិ​ដ៏​អស្ចារ្យ ឬ The Pepsi Taste Challenge ដែល​បង្កើតបានជា​ទស្ស​នី​យ​ភាព​មួយ​ទៀត កាន់តែ​ប្លែក កាន់តែ​សប្បាយ ញ៉ាំង​ព្រឹត្តិការណ៍​ទាំងមូល​ឱ្យ​កាន់តែ​ទាក់ទាញ ដោយ​អ្នកចូលរួម​ទាំងអស់ នឹង​ទទួលបាន​កាដូ​អនុស្សាវរីយ៍​ជាច្រើន ពី​ការ​ភ្លក់​រសជាតិ​ប៉ិប​ស៊ី និង​ការលែង​ហ្គេម​កម្សាន្ត​។ ដូច្នេះ​កុំ​ភ្លេច​បបួល​មិត្តភក្តិ បង​ប្អូន និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំងអស់​ទៅ​ចូលរួម​ឱ្យបាន​ច្រើន​កុះករ​៕

អត្ថបទ៖ ថា ម៉ាលីដា