ញាក់សាច់! លេចមុខម៉ែណាតដើរលក់បាយសាច់ជ្រូកតាមផ្លូវ គួរឲ្យភ្ញាក់ផ្អើល

  • 2019-04-08 09:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រជាជន​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក្រោយ​ប្រទះ​ឃើញ​ម៉ែណាត​បី​កូន​ដើរ​លក់​បាយ​សាច់​ជ្រូក​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​អយុធ្យា។

ស្ត្រី​វ័យ ២៣​ឆ្នាំ​ឈ្មោះ Nannaphat Chalachainanpa បាន​តុបតែង​ខ្លួន​ជា​ម៉ែ​ណាត​ក្នុង​គោល​បំណង​បង្កើន​ការ​លក់​របស់​ខ្លួន។ វីដេអូ​របស់​នាង​ដើរ​លក់​តាម​ផ្លូវ Rotjana ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៀ​តផង។ ថ្លែង​មក​កាន់ Bangkok Post ស្ត្រី​វ័យ​ក្មេង​រូប​នេះ​ឲ្យ​ដឹង​ថា​ខ្លួន​ជា​អតីត​តារា​សំដែង​បុរាណ​នៅ​លើ​ឆាក​សំដែង​វប្បធម៌​មួយ​នៅ​ផ្សារ​បណ្ដែត​ទឹក​អយុធ្យា។ ប៉ុន្តែ​ផ្សារ​នេះ​ត្រូវ​បាន​ឆេះ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​ដែល​បាន​បំផ្លិចបំផ្លាញ​ឧបករណ៍ និង​សម្លៀកបំពាក់​របស់​នាង​ទើប​សម្រេច​ចិត្ត​បោះបង់​ការ​សម្ដែង ហើយ​ងាក​មក​ចាប់​អាជីព​ជា​អ្នក​លក់​បាយ​សាច់​ជ្រូក​តាម​ដង​ផ្លូវ​វិញ។

យ៉ាង​ណា​មិញ យុទ្ធសាស្ត្រ​លក់​ថ្មី​របស់​នាង បាន​ទទួល​ជោគ​ជ័យ​ដោយ​អ្នក​ដំណើរ​ជា​ច្រើន​មិន​ត្រឹម​តែ​ចាប់​អារម្មណ៍​នោះ​ទេ តែ​ថែម​ទាំង​ឈប់​និង​ជួយ​ទិញ​បាយ​ដំណើប​សាច់​ជ្រូក​ទៀត​ផង៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម