Android Q ត្រៀម​ប្រកាស​ឲ្យប្រើមុខងារ​ថ្មី​ ដែល​មាន​ប្រើ​លើ iPhone ៤ ឆ្នាំ​ហើយ

  • 2019-04-09 02:27:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​បញ្ចេញ​ឲ្យ​ប្រើប្រាស់​នូវ​កំណែ​សាកល្បង​នៃ Android Q Beta ជំនាន់​ទី​ពីរ ដោយ​រំពឹង​នឹង​ចេញ​ផ្សាយ​កំណែ​ពេញលេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ មុខងារ​ថ្មី​មួយ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​លេច​ចេញ​ក្នុង​ជំនាន់​ក្រោយ​ ប៉ុន្តែ​ជា​មុខងារ​ចាស់​ធ្លាប់​មាន​លើ iPhone រយៈ​ពេល ៤ ឆ្នាំ​មក​ហើយ។

ក្រុមហ៊ុន​អាមេរិក​ Google ​នឹង​នាំ​យក​នូវ​មុខងារ 3D Touch មក​ប្រើប្រាស់​លើ Android Q ​ដោយ​ប្រើប្រាស់​ឈ្មោះ​ថា Deep press ។ យោង​តាម​សារព័ត៌មាន 9to5Google បាន​ឲ្យ​ដឹង​ថា​អ្នក​ប្រើប្រាស់​នឹង​អាច​ប្រើ​ម្រាម​ដៃ​សង្កត់​ឲ្យ​យូរ​លើ​ទីតាំង​ណា​មួយ ដើម្បី​ដំណើរការ​ចូល​ Menu លើ​កម្មវិធី​នោះ ប៉ុន្តែ​មិន​បញ្ជាក់​ច្បាស់​តើ​ប្រភេទ​ម៉ាស៊ីន​ណា​ខ្លះ​អាច​គាំទ្រ​បាន​នោះ​ទេ?

ប្រភព​បន្ត​ថា​ Google ក៏​ទំនង​ជា​ដាក់​ឲ្យ​ប្រើ​មុខងារ Deep press ​លើ Pixel 4 ត្រៀម​ប្រកាស​នា​ខែ​តុលា និង​បណ្តា​ស្មាតហ្វូន​ច្រើន​ទៀត​ដែល​អាច​គាំទ្រ​ប្រព័ន្ធ Android Q។

រំឭក​ថា 3D Touch មាន​ប្រើប្រាស់​លើ iPhone 6s ជំនាន់​ឆ្នាំ ២០១៤ ដែល​ប្រកាស​នា​ខែ​កញ្ញា ដោយ​ជា​បច្ចេកវិទ្យា​អភិវឌ្ឍ​ដោយ Apple ដោយ​ផ្ទាល់ ហើយ​បន្ត​មាន​ប្រើ​មក​ទល់​សព្វថ្ងៃ​មិន​ថា​លើ iPhone XS/XS Max៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ កៅ រក្សា