Huawei ព្រមលក់ Modem 5G ឲ្យតែ Apple ប៉ុណ្ណោះ
- 2019-04-09 02:09:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ព្រមលក់ Modem 5G ឲ្យតែ Apple ប៉ុណ្ណោះ
ចន្លោះមិនឃើញ
រាប់ឆ្នាំមកនេះ Huawei បង្កើតបាន Processor និង Modem ខ្លាំងៗជាច្រើនស៊េរីសម្រាប់បំពាក់លើស្មាតហ្វូនរបស់ខ្លួន។ ប៉ុន្តែក្រុមហ៊ុននេះមិនព្រមលក់បច្ចេកវិទ្យាទាំងនេះទៅឲ្យគូប្រជែងនោះឡើយ។
យ៉ាងណាក្ដីប្រភពដែលដឹងច្បាស់ពីស្ថានការណ៍នេះបានបញ្ជាក់ថា ពេលនេះ Huawei សម្រេចបើកចំហលក់ Modem 5G Balong 5000 របស់ខ្លួន ប៉ុន្តែព្រមលក់ឲ្យតែ Apple ម្នាក់ប៉ុណ្ណោះ។ វាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយដែល Huawei មានការសម្រេចចិត្តបែបនេះ ព្រោះកន្លងមក Huawei ធ្លាប់និយាយថា Modem នេះសម្រាប់ការប្រើផ្ទៃក្នុងតែប៉ុណ្ណោះ។
មកទល់ពេលនេះគេមិនច្បាស់ថាក្រុមហ៊ុនទាំងពីរបានពិភាក្សាគ្នាពីចំណុចនេះនៅឡើយនោះទេ ហើយទាំងខាង Huawei និង Apple មិនទាន់ឆ្លើយតបនោះទេ ពេលសុំឲ្យនិយាយអំពីរឿងនេះ។
ការព្រមលក់ Modem 5G នេះអាចជារឿងល្អមួយសម្រាប់ Apple ព្រោះ Apple កំពុងស្ថិតក្នុងស្ថានភាពលំបាកជាមួយ Intel ដែលជាដៃគូផ្គត់ផ្គង់ Modem ដ៏សំខាន់របស់ខ្លួន៕
ចុចអាន៖