នាវាចម្បាំងរុស្ស៊ី ធ្វើដំណើរមកដល់ហ្វីលីពីនខណៈសមុទ្រចិនខាងត្បូងកំពុងតានតឹង

  • 2019-04-09 03:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​ពិឃាដ​ចំនួន​ពីរ​គ្រឿង និង​នាវា​ដឹក​ប្រេង​របស់​រុស្ស៊ី បាន​ធ្វើ​ដំណើរ​មក​ដល់ផែ​ហ្វីលីពីន​សម្រាប់​ទស្សនកិច្ច​ខណៈ​ពេល​ដែល​ភាព​តានតឹង​នៅ​តំបន់​មាន​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​កើន​ឡើង។

នាវា​ចម្បាំង​ទាំងពីរ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Admiral Tributs និង Vinogradov ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​នាវាមុជ​ទឹក។ នាវា​ទាំង​ពីរ​រួម​ជាមួយ​នឹង​នាវា​ដឹកប្រេង​មួយ​គ្រឿង​ឈ្មោះ Admiral Irkut បាន​ចូល​ចត​នៅ​កំពង់ផែ Manila នា​ព្រឹក​ថ្ងៃ​ចន្ទ​ នេះ​បើ​យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​ហ្វីលីពីន។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​នាវា​ចម្បាំង​រុស្ស៊ី ចូល​ចត​នៅ​កំពង់ផែ​ហ្វីលីពីន ដោយ​កាល​ពី​ដើម​ខែ​មករា​នាវាកងទ័ព​ជើងទឹក​រុស្ស៊ី​បី​គ្រឿង បាន​ចូល​ចត​នៅ​រដ្ឋធានី​ហ្វីលីពីន ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ទស្សនកិច្ច​ដើម្បី​លើក​កម្ពស់​ស្ថិរភាព, សន្ដិភាព និង​កិច្ច​សហប្រតិបត្តិការ​ដែន​សមុទ្រ។

គួរ​បញ្ជាក់​ថា​ ការមកដល់​នៃ​នាវា​នេះ មានរយៈពេលប៉ុន្មានខែប៉ុណ្ណោះ មុនពេលប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាវាចរដែលទំនងជានឹងធ្វើសមយុទ្ធហ្វឹកហាត់រួមគ្នានិងដំណើរទស្សនកិច្ចកំពង់ផែទៅវិញទៅមក៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី