កម្មវិធី​ប្រឹក្សាគំនិត ជួយ​​ពន្លឿន​អាជីវកម្មថ្មី​មួយ​ទៀត ត្រៀម​លេច​មុខ​ដើម​ខែ​ឧសភា​នេះ

  • 2019-04-09 04:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mekong Strategic Partners (MSP) សហការ​ជាមួយ​នឹង Seedstars World (Seedstars) ក្រុមហ៊ុន Smart Axiata និង Development Innovation របស់ USAID បាន​ប្រកាស​ពី​ការ​ដាក់​ដំណើរការ​កម្មវិធី SmartScale ដែល​ជា​កម្មវិធី​ជួយ​ពន្លឿន និង​ជំ​រុញ​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

SmartScale នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ ១០ ឧសភា​ ២០១៩​នេះ ហើយ​​នឹង​ដំណើរ​ការ​​រហូត​​រយៈពេល​បី​ខែ។ ក្រុមហ៊ុន​អាជីវកម្ម​ទើប​ចាប់ផ្ដើម​ថ្មី​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ចំនួន ១៥ នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​យ៉ាង​ហ្មត់ចត់​នៅ ដោយ​ផ្អែកលើ​កម្មវិធី​ដែល​រៀបចំឡើង​ដោយ Seedstars។

កម្មវិធី​នេះ​មាន​គោល​បំណង​លើកកម្ពស់​ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ពី​ផលិតផល​ទៅ​ទីផ្សារ និង​ពង្រីក​ទំនាក់​ទំនង​អតិថិជន​ដោយ​បង្កើន​ការផ្ទេរ​ចំ​ណេះ​ដឹង​និង​ទទួល​ការណែនាំ​ពី​អ្នក​ជំនាញ។ អ្នក​ជំនាញ​សហគ្រិន​ពេញ​ម៉ោង​ពីរ​នាក់ ដែល​ស្ថិត​នៅ​ក្នុង​លំនៅឋាន អ្នក​ជំនាញ​វិនិយោគ​អន្តរជាតិ និង គ្រូបង្ហាត់​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ជាង ២០ នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​បាន​រចនា​នេះ​។

លោក Bora Kem ជា​ដៃគូ​នៅ MSP លើក​ឡើង​ថា៖ "ការ​ផ្ដល់​ការណែនាំ​និង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​ការ​ទទួល​បាន​ជោគ​ជ័យ​យូរអង្វែង​របស់​អាជីវកម្ម​ទើប​បង្កើត​ថ្មី​។ ជាមួយ SmartScale យើង​នឹង​ផ្តល់ជូន​នូ​វ​ការចាប់ផ្តើម​អាជីវកម្ម ជាមួយ​អ្នក​ណែនាំ​ដែល​មានបទ​ពិសោធន៍​ក្នុង​ពេល​សហការ​ជាមួយ Seedstars ដើម្បី​ធ្វើ​កម្មវិធី​ប​ណ្ដុះ​បណ្ដាល​ក្នុង​ថ្នាក់​ដែល​ល្អ​បំ​ផុត​បែប​សកល​។ យើង​សង្ឃឹម​ថា​នឹង​ជួយ​សម្រួល​ដល់​ចំណាប់​អារម្មណ៍​ក្នុង​តំ​បន់​លើ​ប​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា និង នាំ​ពួកគេ​ទៅកាន់​ឆាក​អន្តរជាតិ​។​”

អាជីវកម្ម​ទើប​បង្កើត​ថ្មី​ដែល​បាន​ជ្រើសរើស នឹង​មាន​ឱកាស​រីករាយ​ជា​ជាមួយ​កន្លែងធ្វើការ​ដោយ​ឥតគិតថ្លៃ​នៅ​ក្នុង​បរិយាកាស​ដែល​មាន​ការ​ជំរុញ ការចូលរួម​ដោយ​សេរី ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ក្នុងស្រុក ការ​ជួប​ជាមួយ​សហគ្រិន​នៅ​ក្នុង​លំនៅឋាន​ផ្ទាល់​រៀង​រាល់​សប្ដាហ៍ ជាមួយ​នឹង​មាតិកា​ប្រចាំ​សប្ដាហ៍​ដែល​ផ្តល់​ដោយ​អ្នកឯកទេស​ជាក់​ស្ដែង។ ពួកគេ​ក៏​នឹង​មាន​លទ្ធភាព​ទទួល​បានការ​វិ​និ​យោគ​រហូតដល់​ទៅ ១០០,០០០ដុល្លារ​ពី Smart Axiata Digital Innovation Fund (SADIF) និង​បណ្ដាញ​អ្នក​វិនិយោគ Seedstars ព្រម​ទាំង​ទទួល​បាន​អត្ថប្រយោជន៍​បច្ចេកវិទ្យា​ដែល​ដែល​មានតម្លៃ​រាប់ពាន់​ដុល្លារ​ដូចជា Xero, HubSopt និង Amazon Web Services។

លោក Thomas Hundt នាយក​ប្រតិបត្តិ ក្រុមហ៊ុន Smart Axiata បាន​បន្ថែម​ដែរ​ថា​៖ "សហ​គម​ន៏​នៃ​អាជីវកម្ម​ទើប​បង្កើត​ថ្មី​បាន​ប្រាថ្នា​ចង់បាន​កម្មវិធី​បែប​នេះ ដែល​នឹង​ដើរតួ​ជា​ស្ពាន​សម្រាប់​អាជីវកម្ម​ទើប​ចាប់ផ្ដើម​ថ្មី​ក្នុងស្រុក ឈាន​ទៅ​រក​ដំណាក់​ការ​លូតលាស់​។ ក្រុមហ៊ុន Smart មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល MSP ជាមួយ​ការ​គាំទ្រ​ពី​ក្រុមការងារ Seedstars និង Development Innovations កំពុង​សាកល្បង​កម្មវិធី​ថ្មី​នេះ ដែល​ជា​បំណែកដ៏​សំ​ខាន់​មួយ នៃ​ការធ្វើ​ដំណើរតាម​ប្រ​ព័​ន្ធ​អេកូ​ឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​សង្ឃឹម​ថានឹង​អាច​រកឃើញ និង ព​ង្រី​ក​គំនិ​ត​ច្ចេក​វិទ្យា​ដ៏​ល្អ​បំ​ផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​"​។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ការធ្វើ​បច្ចុប្បន្នភាព​លើ SmartScale សូម​ចូល​ទៅកាន់ smartscalekh.com

អត្ថបទ៖ សុខណា

អត្ថបទថ្មី