អគារខ្ពស់ៗនៅអាមេរិក ក្លាយជាឃាតករសម្លាប់សត្វបក្សីជាង ៦០០ លានក្បាលរៀងរាល់ឆ្នាំ

  • 2019-04-09 06:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​បក្សី​ប្រមាណ​ជា ៦០០​លាន​ក្បាល បាន​ងាប់​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក​ក្រោយ​ពេល​ដែល​ហោះ​បុក​អគារ​ខ្ពស់​ៗ​ជាពិសេស​នៅ​ទីក្រុង Chicago, Houston និង Dallas។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​មន្ទីរ​ពិសោធណ៍ Cornbell ឲ្យ​ដឹង​ថា សត្វ​បក្សី​ទាំង​នោះ​ត្រូវ​បាន​ទាក់​ទាញ​ដោយ​ភ្លើង​សិប្បនិមិត្ត​នៅ​ក្នុង​អគារ​ហើយ​ក៏​ហោះ​បុក​កញ្ចក់​ងាប់​តែ​ម្ដង។ ជា​រឿយ​ៗ បញ្ហា​នេះ​កើត​ឡើង​នៅ​អំឡុង​រដូវ​ផ្លាស់​ប្ដូរ​ទី​ជម្រក​នា​រដូវ​ផ្ការីក និង​រដូវ​ស្លឹកឈើ​ជ្រុះ។ ក្នុង​ខណៈ​ពេល​នេះ សត្វ​បក្សី​រាប់​ពាន់​លាន​ក្បាល ហោះ​ឆ្លង​កាត់​ភាគ​កណ្ដាល​សហរដ្ឋអាមេរិក​ឆ្ពោះ​ទៅ​កាន់​កាណាដា និង​អាមេរិក​ឡាទីន។ ការ​ប៉ាន់​ស្មាន​បង្ហាញ​ថា បក្សី​ជាង​កន្លះ​លាន​ក្បាល​បាន​ងាប់​នៅ​អាមេរិក​អំឡុង​ពេល​ផ្លាស់​ប្ដូរ​ទី​ជម្រក​នេះ។

យ៉ាង​ណា​មិញ ទីក្រុង Chicago ឈរ​នៅ​លេខ​មួយ​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​សត្វ​បក្សី​ហោះ​ឆ្លង​កាត់ តាម​ពី​ក្រោយ​ដោយ​ទីក្រុង Houston និង Dallas ដែល​បក្សី​ភាគ​ច្រើន​ហោះ​បុក​អគារ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន