គ្រូ ​ភា សុភ័ត្ត្រា ៖ Bata ​នឹង​រក​បាន​យ៉ាង​តិច​១​ប្រកួត ​១​គ្រាប់​ឱ្យ​ក្រសួង​ការពារ​ជាតិ

  • 2019-04-09 06:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ភា សុភ័ត្រ្ដា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់​ថា​កីឡាករ​ក្នុង​ក្រុម​ទាំង​មូល​លេង​យល់​ចិត្ត​គ្នា​ច្រើន ​ក្រោយ​ពី​ឆ្លង​កាត់​៣​ប្រកួត​មក​នេះ។

​ជាក់​ស្ដែង​កាល​ពី​សប្ដាហ៍​មុន ​ក្រសួង​ការពារ​ជាតិ ទើប​តែ​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​កំពង់​ចាម​បាន​ដល់​ទៅ ១១​ទល់​នឹង ​០ ​ឯ​ណោះ។ ​ក្នុង​នោះ​ដែរ ​មាន​កីឡាករ​២​នាក់​រក​បាន​៣​គ្រាប់ ​គឺ Dzarma Bata ​និង រ៉ឹង ប៊ុនហៀង​។ ​លោក ភា សុភ័ត្ត្រា ​បាន​និយាយ​ចំពោះ​កីឡាករ​បរទេស Bata ​ថា​រូបគេ​លេង​យល់​ចិត្ត​ជាមួយ​មិត្ត​រួម​ក្រុម​បាន​ច្រើន។ បច្ចេកទេស​បញ្ចប់​ទី ​របស់​គេ​ក៏​ល្អ ​ស្រប​ទៅ​នឹង​ការ​លេង​របស់​ក្រសួង​ការពារ​ជាតិ។

សម្រាប់​រដូវ​កាល​នេះ ​គ្រូ​បង្វឹក​ដែល​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ម្នាក់​ដែរ​នោះ ​យល់​ឃើញ​ថា Bata ​នឹង​ជួយ​ក្រសួង​ការពារ​ជាតិ​បាន​ច្រើន​ជាក់​ជា​មិន​ខាន។ ដោយ​អាច​នឹង​រក​បាន​យ៉ាង​តិច​១​គ្រាប់​ក្នុង​១​ប្រកួត​។ Bata ​មាន​សមត្ថភាព​អាច​រក​គ្រាប់​បាល់​បាន​ទាំង Solo Goal ​និង​ការ​តែត​បាល់​របស់​គេ​ក៏​ល្អ​ផង​ដែរ។

រូបភាព៖ CNCC

គិត​ត្រឹម​បច្ចុប្បន្ន​នេះ ​ខ្សែ​ប្រយុទ្ធ​ក្រុម​ក្រសួង​ការពារ​ជាតិ​ខាង​លើ ​រក​បាន​៦​គ្រាប់​ហើយ​ក្នុង​ការ​ប្រកួត​៣​ប្រកួត។ រូបគេ​កំពុង​ឈរ​នៅ​លើ​គេ​ក្នុង​បញ្ជី​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ក្នុង​លីគ​កំពូល​កម្ពុជា។ ខណៈ​ដែល​កីឡាករ​ដទៃ​ទៀត ទើប​រក​បាន​៣​ៗ​គ្រាប់​ប៉ុណ្ណោះ​។ ដោយ​ឡែក​ក្រុម​ក្រសួង​ការពារ​ជាតិ​វិញ ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង ​ដោយ​មាន​៧​ពិន្ទុ នៅ​ពី​ក្រោយ​ក្រុម​ព្រះខ័នរាជ​ស្វាយ​រៀង ​លេខ​១ ​មាន​៩ពិន្ទុ​ពេញ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម