ត្រៀមលុយ! Galaxy Note10 នឹង​មាន​ដល់ ៤ ប្រភេទ

  • 2019-04-09 07:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​បាន​ដឹង​ឮ​រួច​មក​ហើយ​ថា​ Samsung នឹង​ប្រកាស​ចេញ​ Galaxy Note10 អម​ជា​​មួយ​នឹង​មួយ​ប្រភេទ​ទៀត​ដែល​មាន​ទំហំ​តូច​ ហើយ​ដំណឹង​ផ្សាយ​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ បញ្ជាក់​កាន់​តែ​ច្បាស់​បន្ថែម​ទៀត។

​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ ET News បាន​ឲ្យ​ដឹង​ថា​ Galaxy Note10 នឹង​មាន​រហូត​ដល់ ៤ ប្រភេទ​ឯណោះ ដោយ​ពីរ​ប្រភេទ​ប្រើ​សេវា 4G និង​ពីរ​ប្រភេទ​ទៀត​ប្រើ​សេវា​ 5G។ Galaxy Note10 ទាំង​ពីរ​គឺ​មាន​ជម្រើស​អេក្រង់​ទំហំ ៦,២៨ អ៊ីញ ដែល​មាន​កាមេរ៉ា​ក្រោយ ៣ គ្រាប់ និង​អេក្រង់​ ៦,៧៥ អ៊ីញ មាន​កាមេរ៉ា​ក្រោយ​ ៤ គ្រាប់។

ការ​សម្រេច​ចិត្ត​បែប​នេះ ដោយ​សារ​តែ Samsung ទទួល​បាន​ជោគជ័យ​​ក្នុង​ការ​ប្រើ​យុទ្ធសាស្ត្រ​នេះ​ជា​មួយ​ត្រកូល​ S10។ ចាំ​ថា​ Galaxy S10 មាន​បួន​ប្រភេទ​គឺ S10, S10e, S10+ និង S10 5G។ Galaxy Note10 អេក្រង់​តូច​គឺ​ដើរ​តាម​ Galaxy S10e ចំណែក​ប្រភេទ 5G ផលិត​ឡើង​ដោយ​សារ​វា​ជា​ឆ្នាំ ២០១៩ ជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​ទូរសព្ទ​ប្រដេញ​គ្នា​បញ្ចេញ​ស្មាតហ្វូន 5G៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង